ទើបតែបានទទួលរង្វាន់ជាតារ៉ាសម្តែងប្រុសឆ្នើមបំផុតប្រចាំឆ្នាំ ២០២១ ពេលនេះអូបប៉ា “kongthappeak” ត្រូវមកឆ្លើយសំណួរអំពីការងារសម្តែងរឿងជាមួយបុស្តិ៍លេខ៣ ដែលសួរថាមានរឿងអ្វីកើតឡើងឬបានជាបាត់មុខពីកញ្ចក់ទូរទស្សន៍ក្រោយពេលរឿង “Dare To Love” ដែលមាន Bella Ranee ជាតួឯកស្រីចប់។
គួរអោយស្រលាញ់ណាស់ដោយមិនចង់អោយក្រុមអ្នកយកពត៌មានឆ្ងល់យូរជាងនេះ peak បានឆ្លើយយ៉ាងសុភាពរាបសាថា មិនមានរឿងអ្វីកើតឡើងទេ ដែលបាត់មុខមួយរយ:ពីព្រោះខ្លួនចង់ផ្តោតលើការធ្វើបទចម្រៀង ដោយសាវាក៏ជាក្តីស្រម៉ៃដែលគាត់ស្រលាញ់ខ្លាំងមួយទៀត។
បន្ថែមលើនេះទៅទៀតទាក់ទងជាមួយការសម្តែងរឿងអោយបុស្តិ៍លេខ៣ តារ៉ាប្រុសរបស់យើងបញ្ជាក់ថានឹងមានរឿងមកអោយហ្វែនៗបានទស្សនាយ៉ាងពិតប្រាកដ តែប្រហែលឆ្នាំក្រោយទើបបានចាក់ផ្សាយ។
សរុបមកឈប់គិតច្រើន kongthappeak ពុំបានមានដ្រាម៉ា ទំនាស់អ្វីជាមួយនរណានោះទេ គាត់គ្រាន់តែចង់អោយការងារតែងបទចម្រៀងរបស់គាត់បានលទ្ធផលល្អ ណាមួយទៀតស្ថានភាពកូវីដ១៩មិនសូវល្អបែបនេះប្រហែលប៉ាម៉ាក់គាត់មិនចង់អោយកូនប្រឈមជាមួយការឆ្លងទេទើបហាមការងារខ្លះៗ ហ្វែនអាចរងចាំទស្សនារឿងទី២របស់ peak នៅឆ្នាំ២០២៣ បាន។
អត្ថបទដោយ សា