ជួបគ្នាលើកនេះសុំធ្វើតួឯកស្រី!! រឿងថ្មី God គូជាមួយ Green ត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗនេះ!

ទស្សនិកជននៅមិនទាន់ភ្លេចទេសម្រាប់គូ ម្តាយចុង និងកូនចុងរបស់ “godfather1632″​​ និង “green_ausadaporn” ដែលជេគ្នាបានសមតាមចិត្តអ្នកទស្សនាមែនទែននៅក្នុងរឿង “กระเช้าสีดา” ព្រោះគីមីត្រូវគ្នានេះបានជាពួកគេត្រូវបានអញ្ជើញអោយទៅធ្វើជាតួឯកប្រុស តួឯកស្រីអោយបុស្តិ៍ល្បី Club Series Friday!

After Footer (Active) - damrei Mr1 Zone2

រឿងថ្មីនោះមានចំណងជើងថា “The last happy new year” ជាដំណើរសាច់រឿងរបស់យុវវ័យដែលប្រៀបដូចមមាចកំពុងប្រលែងជាមួយភ្លើងសង្គម ដែលពួកគេបានឆ្លងកាត់រឿងជាច្រើនរហូតរកបានស្នេហាពិត តែក៏មិនអាចផ្អែមល្អែមដូចអ្នកដទៃ។

ថ្ងៃនេះលោក “godfather1632″​​ បានបង្ហាញលក្ខណ:របស់តួឯកប្រុសរបស់រឿងនេះខ្លះៗនៅក្នុងអ៊ិនស្តាក្រាមរបស់គាត់ដោយមានរូបនិង Caption ថា “ក្នុងរឿងនេះ​ ញៀនថ្នាំ ដើរវ៉ាយប្រដាល់ គ្រូបោះបង់ចោល មិនមានមិត្តរាប់អាន ស្នេហាមិនដូចបំណង អូយយយជីវិត!” មាន័យថាយើងនឹងបានឃើញលោក god នៅក្នុង look ស្ទាវៗម្តងលើកនេះ។

រងចាំមើលទាំងអស់គ្នាណា ចាំមើលថាការចាប់គូជាតួឯកជាមួយគ្នាអាចយកឈ្នះគូ “ម៉ាក់ចុង-កូនចុង” របស់រឿងមុនបានឬទេ។ តែមើលទៅរឿងនេះទំនងណាស់ តារ៉ាឆ្នើមទាំងពីររូបនេះនឹងបញ្ចេញស្នាដៃ ហើយអាចយកចិត្តទស្សនិកជនបានជាក់ជាមិនខាន។

អត្ថបទដោយ សា