ទោះបី Tor Thanapop ថតរឿងស្និទ្ធស្នាលជាមួយស្រីប៉ុន្មាននាក់ក៏មិនដែលខ្លាចសង្សាខ្លួនប្រច័ណ្ឌនោះទេ!

ផលពិបាកមួយក្នុងការធ្វើតារាគឺខ្លាចគូស្នេហ៍របស់ខ្លួនប្រច័ណ្ឌបំផុតដោយមូលហេតុថាត្រូវសម្ដែងស្និទ្ធស្នាលមានថើបមានអោបជាមួយតារាផ្សេងទៀត។ ទន្ទឹមនឹងនេះដែរ តារាសម្ដែងប្រុសដ៏ហតរបស់យើង​Tor Thanapop បានប្រាប់ទៅកាន់អ្នកកាសែតថាខ្លួនមិនដែលបារម្ភណ៍ថាមិត្តស្រីរបស់ខ្លួនប្រចណ្ឌខ្លួននោះទេ។ លោកក៏បានបន្តទៀតថា  Meen ដែលជាសំណព្វចិត្តមិនមែនល្ងង់នោះទេ នាងដឹងថារឿងសម្ដែងគឺគ្រាន់តែជាការសម្ដែងមិនមែនការពិតនោះទេ។

បន្ទាប់មកលោកក៏បាននិយាយទៀតថា​ បុណ្យសំខាន់ៗដូចបុណ្យនៃសេចក្ដីស្រលាញ់ភាគច្រើនគឺលោកត្រូវទៅធ្វើការឃោសនាពីខ្សែភាពយន្តថ្មីរបស់ខ្លួន ទើបមិនបានជប់លៀងជាមួយនឹងមនុស្សជាទីស្រលាញ់។ ទោះជាយ៉ាងណាក៏ដោយ បុណ្យទាំងអស់នោះសម្រាប់លោកនិងមិត្តស្រីមិនសំខាន់នោះទេ សំខាន់ឱ្យតែនៅជាមួយគ្នាថ្ងៃមួយណាក៏អាចចាត់ទុកជាថ្ងៃសំខាន់បានដែរ។
After Footer (Active) - damrei Mr1 Zone2
Eriya