ទីបំផុតរកស្នេហ៍ពិតឃើញហើយ! គូស្នេហ៍តារាល្បីប្រចាំកូរ៉េ Hyun Bin និងSon Ye Jin ប្រកាសរៀបការទាន់ហន់ក្នុងវ័យ៤០ឆ្នាំ

ថ្ងៃនេះដែរ ជាថ្ងៃដែលពោលពេញទៅដោយដំណឹងល្អទាក់ទងនឹងក្ដីស្រលាញ់ ដោយយើងឃើញថាតារាល្បីប្រចាំកូរ៉េ Hyun Bin និង​Son Ye Jin។ អ្នកទាំងពីរត្រូវបានគេស្គាល់ថាជាគូដែលសាកសមគ្នាបំផុតដោយសារតែរូបសម្បត្តិនិងទេពកោសល្យបូករួមទាំងអាយុក៏ប្រហាក់ប្រហែលគ្នា។ មិនតែប៉ុនណ្ណោះ គេក៏ឃើញថាបន្ទាប់ពីអ្នកទំាងពីសម្ដែងរឿងជាមួយគ្នាក្នុង Crush Landing on You ដែលជារឿងដែលគេនាំគ្នាទស្សនាគ្រប់ៗគ្នានិងល្បីពាសពេញអាស៊ី តារាទាំងពីរក៏ប្រកាសទាក់ទងគ្នាជាសាធារណៈ ។

ថ្មីៗនេះ Hyun Bin និងSon Ye Jin បានធ្វើការប្រកាសក្នុងIG ថា ខ្លួនបានសម្រេចចិត្តរៀបការនឹងគ្នាក្នុងពេលឆាប់ៗនេះ ដោយអ្នកទាំងពីរបានរៀបរាប់ស្វីតៗអំពីចំណុចល្អរបស់ដៃគូ និងមូលហេតុដែលខ្លួនសម្រេចចិត្តរៀបការភ្លាមៗ។ រឿងនេះដែរបានធ្វើឱ្យហ្វេនដកដង្ហើមសឹងតែមិនទាន់ ព្រោះអ្នកទាំងពីរទើបប្រកាសថាសេពគប់មិនទាន់បានប៉ុន្មានផងក៏សម្រេចចិត្តរៀបការទៅហើយ។
After Footer (Active) - damrei Mr1 Zone2