ទើបតែប្រលូកសិល្បៈសោះ Bright និងWin ក្លាយជាតារាថៃដែលមានអ្នក follow ច្រើនជាងគេក្នុងIG!

តាមរយៈកាសែត Thailand Super Star បានឱ្យដឹងថាតារាប្រុសទើបនឹងរះថ្មីដែលមានប្រជាប្រិយខ្ពស់ Bright Vachirawit និងWin Metawin គឺជាតារាថៃដែលមានអ្នកfollow ច្រើនជាងគេក្នុងIG។ ពេលនេះដែរ Bright​ មាន 10,772,386 followers នៅក្នុង IG ហើយនឹងជិតឡើងដល់ 11 លានក្នុងពេលឆាប់ៗជាក់ជាមិនខាន។

សម្រាប់ Win វិញក៏មិនចាញ់ Bright ប៉ុន្មានដែរ ដោយគេឃើញថាមានអ្នកfollow រហូត9លាននាក់។ ហ្វេនៗក៏ធ្វើការនាំគ្នាសរសេរ #9MWalkwithWin ដែលពេលកំពុងតែTrend លេខ #2 នៅប្រទេសថៃ និងលេខ #9 នៅពាសពេញពិភពលោកនៅក្នុង Twitter។ តារាប្រុសទាំងពីរដែលឥលូវនេះនរណាក៏ស្គាល់់បន្ទាប់ពីររឿងបែបប្រុសស្រលាញ់ប្រុសដូចគ្នា 2gether the Series ព្រមទាំងរឿងបន្តបន្ទាប់​ហើយពេលនេះដែរBright និងWin កំពុងតែល្បីពេញអាស៊ីដោយសារតែរឿង F4 Thailand: Boys Over Flowers ។
After Footer (Active) - damrei Mr1 Zone2
Eriya