រីករាយថ្ងៃកំណើតអាយដល់ Rosé ! ថ្ងៃទី ១១ ខែកុម្ភ:នេះ តារ៉ាស្រីតូចច្រលឹងរបស់ហ្វែនៗ Blink មានអាយុ ២៥ឆ្នាំគ្រប់បរិបូរណ៍ហើយ ព្រោះស្ថានភាពកូវីដ១៩ យើងមិនឃើញមានពីធីជប់លៀងខួបកំណើតជាមួយក្រុមគ្រួសាឬមិត្តភក្តិធំដុំអ្វីទេឆ្នាំនេះ។
ប៉ុន្តែមិនមានពិធីជប់លៀងមិនមែនមានន័យថាមិនកក្រើកនោះទេព្រោះបណ្តាមិត្តភក្តិក្នុងក្រុម មិត្តភក្តិរួមអាជីព នឹងក្រុមអ្នកគាំទ្ររបស់នាងទាំងអស់បាននាំគ្នាផ្ញើរសាជូនពរនាងតាំងពីម៉ោង 12:00 យប់មិញមកម្ល៉េះ ធ្វើអោយ Rosé ជាប់និន្នាកាលេខខ្ពស់នៅក្នុងបណ្តាញសង្គម Twitter ជាប្រធានបទដែលគេនិយាយដល់ច្រើនជាងគេបំផុត។
និយាយដល់រឿងពាក្យជូនពររបស់សមាជិកក្រុមគ្រប់គ្នាបានផុសរូបស្អាតៗរប់ស Rosé ព្រមជាមួយពាក្យជូនពរដ៏គួរអោយស្រលាញ់ ខុសប្លែកតែលីសាដែលផុសរូបគូមុខដ៏គួរអោយអស់សំណើច (lisa ផ្ទាល់ពាក់ធ្មេញមាស) ថែមបានចងបូរសក់ដែលមានសសេរជូនពរនៅលើកក្បាល Roséទៀត។ និយាយទៅថ្ងៃខួបកំណើតរបស់ Best Fried Lisa ចាត់កាអោយម៉ាប្លែកភ្នែកហាសហា។
ចំណែកម្ចាស់ខួប Rose នៅតែគួរអោយស្រលាញ់ដូមមុនដដែល នាងបានបង្ហោះបទច្រៀងដែលនាងច្រៀង cover បទរបស់ Coldplay’s “Viva La Vida” នៅក្នុង Channel Youtube ទុកជាកាដូជូនទៅកាន់ហ្វែនៗក្នុងឧកាសថ្ងៃខួបកំណើតឆ្នាំនេះ។
Happy Rosé Day! Happy Birthday Idol Rosé!!
អត្ថបទដោយ សា