បេក្ខនារីស្លាកលេខ ៣៧៥ ត្រូវដកខ្លួនចេញពីការប្រកួតធ្វើកូនប្រសាហើយ ព្រោះម៉ាក់របស់នាងតេមកជេអោយឈប់ធ្វើ!

បន្ទាប់ពីតារ៉ាសម្តែងស្រី “jackie_jacqueline” បានប្រកាសចុះឈ្មោះសុំប្រកួតធ្វើកូនប្រសាស្រីច្បងរបស់ចែគុង​ម៉ាក់របស់តារ៉ាប្រុស great_rider10 នាងក៏បានខិតខំប្រឹងប្រែងសន្សំពិន្ទុរហូតបានច្រើនជាងគេម្សិលមិញ តែប្រហែទៅមុនឆ្ងាយជាងនេះមិនបានទេព្រោះម្តាយរបស់នាង តេមកជេអោយឈប់ធ្វើភ្លាម។

After Footer (Active) - damrei Mr1 Zone2

ដោយចុងក្រោយ jackie_jacqueline បានប្រាប់ទៅកាន់អ្នកសម្ភាសន៍ថា ក្រោយពេលនាងចេញមុខតាមសុំស្នេហ៍តារ៉ាប្រុសជាសាធារណ: ម្តាយរបស់នាងមិនពេញចិត្តហើយបានតេមកស្តីបន្ទាសអោយនាងដោយថាយើងជាស្រី ធ្វើបែបនេះមិនសមទេ។

ព្រោះស្រលាញ់ jackie មិនស្តាប់ទេដោយបានឆ្លើយតបថា “អោយធ្វើម៉េចបើមនុស្សជ្រុលស្រលាញ់បាត់ទៅហើយហ្នឹង? ម៉ាក់របស់នាងក៏បន្តថាល្មមៗបានហើយម៉ែខ្មាស់គេណាស់មិនដឹងយកមុខទៅទុកឯណាទេ”។

នាងបញ្ចប់នៅក្នុងការសម្ភាសន៍ថាបើត្រូវមានមិត្តប្រុសប្រហែលជាបរុសដែលចុះសម្រុងជាមួយម៉ាក់របស់នាងបាន ហើយលើកនេះដើម្បីម៉ាក់ប្រហែលនាងត្រូវដកដៃពីការប្រកួតបន្តិចហើយលើកនេះ។

អត្ថបទដោយ សា