សង្ស័យជាកូនម្ចាស់ផលិតកម្មទេ! ប៉ុស្តិ៍លេខ One មានរឿងឱ្យ Tre Poraphat ថតមិនចេះចប់!

កា្លយជាតារាដែលពោលពេញទៅដោយប្រជាប្រិយភាព ដោយមានរឿងថតពីមួយទៅមួយមិនចេះចប់ គឺគ្មាននរណាក្រៅពី Tre Poraphat ដែលជាតារាសម្ដែងរបស់ប៉ុស្ដិ៍​One ។ Tre ត្រូវបានទទួលស្គាល់ជាតារាដែលមានសមត្ថភាពក្នុងការសម្ដែងហើយមិនចេះរើសតួមិនថាជាតួឯកឬតួរងគឺលោកទទួលបានទាំងអស់ទើបធ្វើឱ្យមានរឿងៗជាច្រើនមានតួលោក។

តារាប្រុសរូបនេះមានស្នាដៃល្អជាច្រើនក្នុងរឿងគ្រប់ប្រភេទគ្រប់រស់ជាតិ ដែលជាពិសេសគេស្គាល់លោកក្នុងរឿង The Battle of Stars ។ ថ្មីៗនេះដែរលោកក៏មានរឿងសម្ដែងថែមមួយទៀតដែលជារឿងបែបស្នេហារ៉ូមែនទិច គឺរឿង Time Cupid ដែលលោកសម្ដែងជាមួយនឹងតារាល្បីជាច្រើនរូបហើយធានាថាប្រាកដជាល្អ មើលជាក់ជាមិនខាន។
After Footer (Active) - damrei Mr1 Zone2