ស្វីតៗថ្ងៃបុណ្យនៃក្ដីស្រលាញ់! តួឯកប្រុសថៃបានបណ្ដើរគូស្នេហ៍មកម្នាក់មួយគូ ជួបជុំគ្នាញុាំអាហារ ដើរលេងសម្រាកកំសាន្ដចុងសប្ដាហ៍ជាលក្ខណះគូៗតែម្ដងហើយ។
ដោយជានៅក្នុងឱកាសថ្ងៃពិសេសជួបជុំមិត្តភក្ដិលើកនេះតារាប្រុសលោក James Jirayu ក៏បាននាំគូស្នេហ៍របស់លោកមកជួបជុំញុាំអាហារជាមួយមិត្តភក្ដិផងដែរ។ ការពិតនោះចំណងស្នេហារបស់អ្នកទាំងពីរមិនដែលលាក់បាំងមិត្តអ្នកគាំទ្រនោះឡើយ រូបលោកទទួលស្គាល់ថាមានចំណងស្នេហាជាមួយនារីម្នាក់ឈ្មោះFaom ជាយូរមកហើយដែរ គ្រាន់តែគូស្នេហ៍លោកមិនមែនជាអ្នកក្នុងរង្វង់សិល្បៈទើបមិនសូវចេញមុខដូចគូស្នេហ៍តារាដ៏ទៃ តែពេលដើររលេងជាលក្ខណះមិត្តភក្ដិអ្នកទាំងពីរតែងមកជាគូ និងមានរូបភាពជួបជុំគ្នាផងដែរ។ តួឯកប្រុសជុំគ្នាលើកនេះសុទ្ធតែមានគូ អត់តែលោក Great Warintorn ដែលពេលនេះអត់ទាន់មានស្នេហា តែក៏មានតារាស្រីម្នាក់ប្រកាសក្ដែងៗហើយថាលួចពេញចិត្តលោកGreat ចាំតែចម្លើយខាងប្រុសវិញទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ