កុំឱ្យគេចេះតែថាសម្ដែងក្នុងរឿងរ៉ូមែនទិច Mint Chalida បង្ហាញសមត្ថភាពថ្មីសម្ដែងជាតួបែបកំសត់ហូរទឹកភ្នែកមិនឈប់!

ហ្វេនៗនាំគ្នារងចាំរឿងថ្មីរបស់ប៉ុស្តិ៍លេខ៣ San Sanaeha ដែលសម្ដែងដោយ​Toey Pongsakorn និងតារាស្រីរូបស្រស់ Mint Chalida ។ ថ្មីនេះនេះដែរ ក្រុមការងារក៏បានបង្ហោះរូបឈុតឆាកក្រៅឆាករបស់រឿងហើយបង្ហាញថារឿងនោះបានថតចប់ហើយ គេក៏បានសន្មត់ថារឿងនេះនឹងធ្វើចាក់ក្នុងពេលឆាប់ៗនេះ។  សម្រាប់រឿងនេះដែរ គេអាចនិយាយបានថាគឺរឿងដែលធ្វើឱ្យ Mint Chalida ផ្លាស់ប្ដូរការសម្ដែងដែលធ្លាប់មានពីមក ដោយនាងធ្លាប់បានគេរិះគន់ថាចេះតែដើរតួស្រួលក្នុងរឿងបែបរ៉ូមែនទិច។

ដើម្បីបញ្ជាក់ថានាងមានទេព្យកោសល្យនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្ដែងក្នុងរឿងបែបផ្សេង Mint ក៏បានដើរតួជា Lalita ដែលនាងត្រូវសម្ដែងជាតួកំសត់ត្រូវប្ដីនិងម្ដាយក្មេងធ្វើបាបហើយ ចុងក្រោយខិតខំប្រឹងប្រែងឡើងវិញក្លាយជាមនុស្សដែលខ្លាំង។ រឿងនេះដែរគឺពោពេញតៅដោយភាពកំសត់ ព្រាត់ប្រាស ល្បិចរាប់ជំពូក ហើយMint ត្រូវសម្រក់ទឹកភ្នែកជាច្រើនលើកច្រើនសារតាំងពីដើមរឿងដល់ចប់។
After Footer (Active) - damrei Mr1 Zone2
Eriya