ការពិតបង្ហាញអញ្ជឹងសោះ! Due Arisara និយាយត្រង់ពេលដែលមិត្តប្រុសសេដ្ឋីសុំរៀបការខ្លួនពុំបានឆ្លើយថាយល់ព្រមនោះទេ!

ចំពោះគូសេហ៍ដែលនៅឆ្ងាយពីគ្នាមួយគូគឺតារាស្រី Due Arisara និងកម្លោះមហាសេដ្ឋី Sebastian Lee ដែលតែងតែមានពេលវេលាស្វីតៗមករហូត​ហើយក៏មានការភ្ញាក់ផ្ញើលជាច្រើនដង។ ធ្វើឱ្យមនុស្សស្រីជាច្រើនមានការច្រណែន នៅពេលដែល Due ត្រូវបានមិត្តប្រុសសេដ្ឋីរបស់ខ្លួនសុំរៀបការនៅលើឆ្នេរខ្សាច់ឌូប៉ៃ។

ថ្មីៗនេះ តារាស្រីរូបនេះបែរជាចេញមុខនិយាយក្នុងរឿងកម្មវិធីកម្សាន្តមួយ ដែលនាងរាយរាប់ពីព្រឹត្តិការណ៍សុំរៀបការដ៏ល្បីនោះគឺនាងការពិតទៅមិនបាននិយាយថាយល់ព្រមនៅពេលមិត្តប្រុសសុំរៀបការនោះទេ។
After Footer (Active) - damrei Mr1 Zone2
ពេលនោះនាងគ្រាន់តែនិយាយថាអរគុណ តែមិត្តប្រុសប្រាប់ទៅនាងវិញថាកុំនិយាយពាក្យអរគុណតែនិយាយថាយល់ព្រមបន្ទាប់មកពាក់ជញ្ចៀនឱ្យនាងតែម្ដង។ គេក៏សួរជញ្ជៀននោះមានតម្លៃ១០លានពិតមែនដែរទេ នាងក៏និយាយថាមិនថ្លៃដល់ម្លឹងនោះទេ។

Eriya