មុខក្រហមទៀត ! Praewa ទាមទារកាដូពិសេសថ្លៃសម្រាប់ថ្ងៃ Valentine ពីមិត្តប្រុសថ្មីរបស់ខ្លួន!

គូស្នេហ៍ថ្មីថ្មោងដែលទើបនឹងទាក់ទងគ្នាបានមួយរយៈ Praewa Nichapat និងNong Thana ដែលមានហ្វេនក្លឹបកាន់តែច្រើនឡើងៗ។ រហូតមកដល់ថ្មីៗនេះ អ្នកទាំងពីរតែងតែមានទំនាក់ទំនងស្អិតរមួតជាមួយគ្នាធ្វើឱ្យហ្វេនមានការច្រណែនមិនតិចទេ។ ដោយឥឡូវនេះជាពេលវេលានៃសេចក្ដីស្រលាញ់ពោលពេញទៅដោយពណ៌ផ្កាឈូកគ្រប់ទីកន្លែង។

ក្នុងនោះដែរ Praewa បានធ្វើការចេញមុខរៀបរាប់ទៅការអ្នកកាសែតថាខ្លួនបានផ្ញើកាបូបដែលខ្លួនស្រលាញ់ទៅឱ្យមិត្តប្រុសរបស់ខ្លួន ហើយមិត្តប្រុសក៏ឆ្លើយវិញថាចាំទិញឱ្យ។ Praewa បន្តទៀតថាមិនដឹងថាមិត្តប្រុសគិតយ៉ាងណាទេ ទាល់តែរងចាំមើលបន្តិចទៀត ថាខ្លួននឹងទទួលបានរបស់ដែលចង់បានក្នុងថ្ងៃ valentines ដែរឬយ៉ាងណា។
After Footer (Active) - damrei Mr1 Zone2