Single មែនតែមិនខ្វះអ្នកស្រលាញ់ទេ! តើ Bella Ranee ទទួលបានផ្កាកុលាបសម្រាប់ថ្ងៃvalentine ពីបុរសរូបណា!

ទោះបីជាថ្ងៃvalentine មើលទៅពោពេញទៅដោយពណ៌ផ្កាឈូកសម្រាប់អ្នកមានគូ តែសម្រាប់អ្នកនៅsingle វិញ ក៏មិននៅរ៉ាំរ៉ៃដែល ។ ជាក់ស្ដែង តារាស្រីល្បីប្រចាំប្រទេស Bella Ranee ដែលកំឡុងពេលនេះរក្សាខ្លួននៅsingle មកប៉ុន្មានខែហើយតែគឺមានកន្លង់តាមមិនតិចនោះទេ។ ដោយហេតុតែ Bella បានប្រកាសថាខ្លួនកើតជំងឺកូវីដ១៩ដែលពេលនេះកំពុងតែសម្រាកព្យាបាលនៅផ្ទះ​ តែក៏មិនមានន័យថានាងមិនបានទទួលបានកាដូរvalentine បញ្ជាក់ពីសេចក្ដីស្រលាញ់នោះឡើយ។

ថ្មីៗនេះ ក៏បានផុសរូបក្នុងstory IG របស់ខ្លួនដែលមានរូបកុលាបពណ៌ផ្កាឈូក ដែលធ្វើឱ្យឈរឆោលមិនដឹងថានរណាជាម្ចាស់ផ្កាឱ្យពិតប្រាកដ។ ការពិតទៅអ្នកដែលឱ្យផ្កានាងគឺចៅប្រុសរបស់មិត្តភក្ដិជិតស្និទ្ធគេបានដឹងពេលដែលនាងបានបង្ហោះក្លីបមួយនៅក្នុងផ្ទះ រួមជាមួយនឹងកាតសរសេរដៃដោយផ្ទាល់ផ្ដល់ភាពកក់ក្ដៅឱ្យនាងថែមទៀតផង។
After Footer (Active) - damrei Mr1 Zone2
Eriya