ប៉ុន្មានឆ្នាំមកនេះគេឃើញថា តារាស្រីរូបស្រស់ Pinky Savika មិនដែលមានរឿងអាស្រូវស្នេហាជាមួយបុរសណាមួយឡើយហើយធ្វើឱ្យគេឆ្ងល់ថាតើបុរសរូបណាដែលអាចថែរក្សាបេះដូងរបស់នាងបាន។ រហូតមកដល់ថ្មីៗ នេះPinky ក៏បានចូលរួមកម្មវិធីមួយដែលតម្រូវឱ្យខ្លួនធ្វើការdateជាមួយនឹងបុរសវ័យក្មេងសង្ហាណាម្នាក់មួយថ្ងៃ។
ក្នុងនោះដែរ Pinky ក៏បានសម្រេចចិត្តជ្រើសយក Petch ដែលជាថៅកែbusiness ផ្ទាល់ខ្លួន។ ក្នុងនោះដែរ Pinkyក៏បាននាំមិត្តភក្តិតារាដែលស្គាល់គ្នាជាង១០ឆ្នាំទៅជួយសង្កេតមើលថាបុរសនោះសាកសមនឹងនាងដែរឬទេ។ ទោះបីគ្រាន់តែជាកម្មវិធីdateក្នុងរយៈពេលមួយថ្ងៃក៏ដោយ ក៏ហ្វេនៗរបស់នាងមានការរំភើបចិត្តព្រោះទីបំផុតឃើញថាតារារបស់ខ្លួនមានគូបណ្ដើរក្នុងថ្ងៃvalentine ហើយ។