ឃើញក្នុងរឿងស្វីតៗ តួឯកស្រីនាង Aom ទម្លាយអតីតធ្លាប់ស្អប់គ្នាមិនចង់ទាំងឃើញមុខពេលថត!!

អតីតដៃគូតារាសម្ដែង ដែលមានភាពផ្អែមល្ហែមជាគូស្នេហ៍ស្វីតៗក្នុងរឿង គូរបស់តារាស្រីនាង Aom Sushar និងតួឯកប្រុសលោក​ Mike Pirat នៅពីក្រោយកញ្ចក់ទូរទស្សន៍ ការពិតធ្លាប់មានជម្លោះមើលមុខគ្នាមិនចំសឹងតែថតរឿងមិនចប់ទៀតផង។

ដោយតួឯកប្រុសលោក Mike Pirat និងតួឯកស្រីនាង Aom Sushar គឺជាគូដ៏ល្បីល្បាញក្នុងរឿងភាគថៃជាពិសេសរឿងបែបយុវវ័យដែលយករឿងល្បីៗរបស់កូរ៉េមកថតសារជាថ្មីឡើងវិញ។ រឿងល្បីល្បាញដែលអ្នកទាំងពីធ្លាប់លេងជាមួយគ្នាមានរឿង បំណុលផ្ទះជំពាក់ស្នេហ៍ភាគថៃ រឿងស្នាមថើបភាគថៃផងដែរ។ អ្នកទាំងពីរជាដៃគូដ៏សាកសមនិងល្បីឈ្មោះភាពផ្អែមល្ហែមរបស់អ្នកទាំងពីរក្នុងរឿង រហូតធ្វើមានការចាប់គូឲពីអ្នកគាំទ្រនៅក្នុងជីវិតពិតផងដែរ។

After Footer (Active) - damrei Mr1 Zone2

ទើបតែថ្មីៗនេះតារាស្រីនាង Aom បាននិយាយក្នុងកិច្ចសម្ភាសន៍មួយនិយាយពីជីវិតរបស់នាងក្នុងវិស័យការសម្ដែង នាងបានឲដឹងថានៅពីក្រោយភាពផ្អែមល្ហែមក្នុងរឿងនាងនិងលោក Mike ធ្លាប់មានបញ្ហានឹងគ្នាខឹងគ្នា រហូតប៉ះពាល់ដល់ការថតធ្វើឲមិនបានថតរឿងជាមួយគ្នាពេញមួយថ្ងៃទៀតផង។  តែអ្នកទាំងពីរនៅតែជាមិត្តភក្ដិល្អនឹងគ្នាទាំងពីមុននិងពេលនេះ តែងតែបារម្មណ៍ពីសុខទុក្ខគ្នាទៅវិញទៅមកផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ