ឃើញហើយចង់មានគូដែរ! គូស្នេហ៍ New-Maesa បង្ហោះរូបស្វីតៗ ថើបគ្នានៅឆ្នេរសមុទ្រយ៉ាងរ៉ូមែនទិច!

មានការបែកបាក់មានការជួបមិនមានភាពស្ថិតថេរតែគេឃើញថាមួយគូនេះគឺស្វីតរហូតតាំងពីមានទំនាក់ទំនងជាមួយគ្នាមក។ គូស្នេហ៍តារាប្រុសសង្ហាស្រីស្អាត New Chaiyaphon និង​Maesa Kittima បានបង្ហោះរូបជាច្រើនដែលបង្ហាញថាខ្លួនកំពុងតែស្រលាញ់គ្នាខ្លាំងដោយធ្វើឱ្យគេមិនច្រណែនមិនបាន។ ក្នុងនោះគេឃើថញថាអ្នកទាំងពីរបានទៅឆ្នេរសមុទ្រ អង្គុយញ៉ាំអាហារពេលល្ងាចដោយរ៉ូមែនទិច ហើយពួកគេក៏បានរាំជាមួយគ្នា។

មិនតែប៉ុណ្ណោះ គេក៏ឃើញថាអ្នកទាំងពីរក៏បានថើបគ្នានៅក្រោមពន្លឺភ្លើងព្រឹមៗដែលដូចជានៅក្នុងរឿងអញ្ជឹង។ បន្ទាប់ពីបានភ្ជាប់ពាក្យគ្នាតាំងពីឆ្នាំមុនមក New មិនដែលមិនមានពេលណាដែលបង្ហោះរូបរបស់ខ្លួននិងគូដណ្ដឹងសឹងតែគ្រប់ពេលទៅហើយ។
After Footer (Active) - damrei Mr1 Zone2

Eriya