នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ គេគ្រប់គ្នាសុទ្ធតែទទួលបានបាច់ផ្កានិងពិសារអាហារយ៉ាងមានក្តីសុខ ប្លែកតែ​ Ma Ornapa បែរជួបរឿងបែបនេះ! (មានវីដេអូ)

កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ដែលតារាប្រុសស្រីជាច្រើនរូបសុទ្ធតែបានរៀបចំបាច់ផ្កាដ៏ស្រស់ស្អាត ក៏ដូចជាជូនគូស្នេហ៍របស់ខ្លួនទៅបរិភោគអាហារបែបរ៉ូមែនទិចជាមួយគ្នា។ ក្នុងនោះយើងឃើញមានគូស្នេហ៍តារាប្រុសស្រីជាច្រើនគូបានបង្ហោះនូវរូបភាពជាច្រើន ដែលពោលពេញទៅដោយសេចក្តីស្រឡាញ់ក៏ដូចជាបង្ហាញពីភាពរ៉ូមែនទិចអោយហ្វេនៗរបស់ពួកគេបានឃើញ។
ប៉ុន្តែបើក្រឡេកមកមើលពីជីវិតរបស់តារាភេទទីបី Ma Ornapa វិញ បើទោះបីជាគាត់បានដកខ្លួនពីវិស័យសិល្បៈ និងកំពុងរស់នៅតាមជីវិតបែបសាមញ្ញ ប្រកបរបររកស៊ី និងលក់អាម៉ុកនៅផ្ទះដោយមានក្តីសុខ។
អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺគេគ្រប់គ្នាទទួលបានបាច់ផ្កា ទទួលបានការអញ្ជើញទៅពិសារអាហារជាមួយដៃគូ តែ Ma Ornapa បែរជាទទួលបានការកម៉្មង់អាម៉ុក ២០០កញ្ចប់ ពីបុរសចិត្តធម៌ម្នាក់ ហើយថែមទាំងប្រាប់អោយគាត់យកចែកជូនអ្នកណាក៏បានដែរនៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់កន្លងទៅនេះ៕