វិធីសាស្រ្តសាមញ្ញៗ៦យ៉ាងដែលធ្វើឱ្យ Son Ye-Jin អាយុ៤០ឆ្នាំហើយ តែមុខវិញដូចក្មេងអាយុ២០ឆ្នាំ!

 

តារាកូរ៉េស្រីដែលជាគូដណ្ដឹងថ្មីរបស់តារាសម្ដែងប្រុសល្បី​Hyun Bin បានធ្វើការប្រាប់ទៅកាន់ហ្វេនៗរបស់ខ្លួនអំពីធីបក្នុងការថែសម្រស់របស់នាងដែលធ្វើឱ្យនាងក្មេងជាងវ័យ។

វិធីសាស្រ្តទី១ គឺត្រូវប្រើប្រាស់ម៉ាសបិទមុខសម្រាប់ស្បែកខ្លាញ់ហើយប្រើប្រទាលក្រពើសម្រាប់ផ្នែកណាដែលត្រូវកំដៅព្រះអាទិត្យដុត ដោយនាងបានប្រាប់ថានាងយករបស់ពីរនេះទៅតាមគ្រប់ទីកន្លែង។

 

After Footer (Active) - damrei Mr1 Zone2

វិធីសាស្រ្តទី២ ​មិនចាំបាច់មានការដាក់គ្រឿងថែសម្ជស្សច្រើនពេកទេគឺធ្វើយ៉ាងឱ្យសាកសមនឹងស្បែករបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះដោយមិនគួរធ្វើតាមគេលាបរហូតដល់១០ជាន់នោះទេ។

វិធីសាស្រ្តទី៣ គឺប្រើត្រសក់សម្រាប់ម៉ាសបិតភ្នែក ដោយវាជាអ្វីដែលនាងសង្កត់ធ្ងន់ថាត្រូវតែប្រើដោយពុំចាំបាច់ប្រើអ្វីច្រើននោះទេគឺគ្រាន់តែបិតត្រសក់ក្រោមភ្នែកបានហើយ។

 

វិធីសាស្រ្តទី៤ សារៈសំខាន់ក្នុងការលាងជម្រះមុខឱ្យស្អាត ការពីមុននាងមិនគិតថាការលាងមុខត្រូវធ្វើច្រើនដងនៅពេលដែលមានមិនបានចេញទៅណានោះទេ។ តែឥលូវនេះនាងតែងតែលាងមុខពីរដងក្នុងពេលមួយថ្ងៃព្រឹកនិងថ្ងៃទោះជារវល់យ៉ាងណាក៏ដោយ។

វិធីសាស្រ្តទី៥ កុំប្រើប្រាស់គ្រឿងសម្អាងឬគ្រឿងថែសម្ជស្សតែផ្ដាល់ហើយវាពិតជាមានសារៈសំខាន់ណាស់ក្នុងការរើសអ្វីដែលសាកសមនឹងមុខខ្លួនបំផុត។

វិធីសាស្រ្តទី៦ ត្រូវប្រើប្រាស់ឡេការពារកំដៅថ្ងៃជារៀងរាល់ថ្ងៃ ដើម្បីការពារស្បែកពីកំដៅថ្ងៃទោះបីរវល់ប៉ុណ្ណាក៏ដោយក៏នាងមិនភ្លេចលាបនោះដែរ។

 

Eriya