ពានរង្វាន់បានមកពីការខិតខំនិងស្នាដៃដែលបានបន្សល់ទុក! តួឯកស្រីនាង Bella Ranee ក្នុងរយះពេលការសម្ដែងជិតដប់ឆ្នាំកន្លងទៅនេះ បានសម្រេចជោគជ័យក្នុងអាជីពជាអ្នកសម្ដែងទទួលបានពានរង្វាន់ជាច្រើនគួរឲមោទនះភាពជំនួសរូបនាងផងដែរ។ ដោយតារាស្រិនាង Bella បានចាប់ផ្ដើមការសម្ដែងពីតួរាយរងនិងបានក្លាយជាតួឯកស្រីក្នុងឆ្នាំ២០១៣ ក្នុងរឿងសុភាពបុរសជុថះថេពហើយក៏ល្បីតាំងពីរឿងនោះមកផងដែរ។ បច្ចុប្បន្នរូបនាងចាត់ជាតារាស្រីជួរមុខក្នុងសិល្បៈថៃ មានរឿងភាគជាច្រើនដែលនាងសម្ដែងហើយល្បីល្បាញហើយក៏ទទួលបានអ្នកគាំទ្រកាន់តែច្រើនផងដែរ។ ចង់ដឹងថាតារាស្រីនាង Bella ធ្លាប់ទទួលបានពានរង្វាន់អ្វីខ្លះនោះ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖
ពានរង្វាន់ Top Talk-About Actress M Thai
ពានរង្វាន់ តារាសម្ដែងស្រីប្រចាំឆ្នាំKomchadluek
ពានរង្វាន់តួឯកស្រីលេចធ្លោរប្រចាំឆ្នាំ
ពានរង្វាន់ Popular Vote Thailand Headlines Person of the year Awards 2018
ពានរង្វាន់ Maya Awards 2018
ពានរង្វាន់ Nine Entertain Awards 2018
Popular Vote daradaily Awards 2017
ប្រភព៖ undubzapp
អត្ថបទដោយ៖ ស្រីល័ក្ខ