សមត្ថភាពមិនមែនត្រឹមតែសម្ដែង តួឯកស្រីនាង Taew បង្ហាញអាគារគំរូប្រណិត​ ស្អាតទាន់សម័យ!!

មិនសសើរម៉េចនឹងបាន តួឯកស្រីនាង Taew Natapohn បង្ហាញសមត្ថភាពមួយទៀតរបស់នាង ក្រៅពីការសម្ដែងរឿងមួយនេះរូបនាងក៏មានជំនាញយ៉ាងច្បាស់ផងដែរ រៀនចប់ពីសកលវិទ្យាល័យផ្នែកនេះតែម្ដង។

ដោយតួឯកស្រីនាង Taew តែងល្បីឈ្មោះជាអ្នកសម្ដែងឆ្នើមមួយរូបក្នុងសិល្បៈថៃ បានសម្ដែងក្នុងរឿងភាគជាច្រើនហើយរឿងដែលនាងសម្ដែងហើយកម្រនឹងមិនល្បីណាស់។ ស្នាដៃការសម្ដែងរបស់តួឯកស្រីនាង Taew មានភាពលេចធ្លោរចូលតួបានគ្រប់តួអង្គមិនថាកាច ស្លូត ក្រមិចក្រមើមឬតួវាយប្រហារនោះទេ រូបនាងលេងបានទាំងអស់។ តែក្រៅពីសមត្ថភាពការសម្ដែងទាំងនេះតារាស្រីនាង Taew ក៏មានជំនាញមួយទៀតផងដែរ ក្រៅពីជាអ្នកសិល្បៈរូបនាងក៏ជានិស្សិតបញ្ចប់ការសិក្សាផ្នែកឌីហ្សាញម៉ូតអាគារទៀត ផ្ទះដែលនាងនៅសព្វថ្ងៃគឺជាស្នាដៃរចនាដោយរូបនាងផ្ទាល់ ហើយថ្មីៗនេះរូបនាងក៏បានបង្ហាញម៉ូតផ្ទះគំរូជាស្នាដៃមួយទៀតផងដែរ មិនដឹងថាលើកនេះ Taew ចង់បង្កើតជាអ្វីបន្ថែមទៀតនោះទេ? តែមានការមកចូលរួមអបអរពីបងស្រីនិងគូស្នេហ៍របស់នាងហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ