ញ៉ាក់សាច់! សម្រស់របស់តារាជើងចាស់វ័យ ៦២ឆ្នាំ បានធ្វើអោយមហាជនកាន់តែភ្ញាក់ផ្អើលខ្លាំង ក្រោយការកែសម្ផស្សអោយក្មេងជាងវ័យ!
តារាស្រីជើងចាស់វ័យ ៦២ឆ្នាំ គឺអ្នកស្រី Aewampa Phusit ដែលមហាជនជាច្រើនបានស្គាល់ថាជាតួអង្គដល់មានប្រជាប្រិយភាពមួយរូបនៅក្នុងរឿង “បុព្វេសន្និវាស” ដែលគាត់បានសម្តែងជាតួអង្គម៉ែព្រិក ជាតួអង្គកាចឆ្នាស់ឆ្នើម។
អ្នកស្រី Aewampa Phusit កាន់តែទទួលបានការគាំទ្រខ្លាំងឡើងៗ ព្រោះតែទេពកោសល្យដល់ប៉ិនប្រសប់ ជាពិសេសនៅក្នុងរឿង បុព្វេសន្និវាស តែម្តង ហើយអ្នកស្រីក៏ចាប់ផ្តើមផ្ទុះនូវការចាប់អារម្មណ៍ និងទទួលបានការងារសម្តែងជាបន្តបន្ទាប់ផងដែរ។
បើទោះបីជាអ្នកស្រីមានវ័យដល់ទៅ ៦២ឆ្នាំទៅហើយក៏ដោយ ប៉ុន្តែកំលាំងកាយនិងកំលាំងចិត្តដែលស្រឡាញ់ផ្នែកសិល្បៈសម្តែង នៅតែជម្រុញទឹកចិត្តអ្នកស្រីអោយនៅតែបន្តអាជីពក្នុងវិស័យសិល្បៈភាពយន្តថៃ។
អ្វីដែលធ្វើអោយមហាជនកាន់តែចាប់អារម្មណ៍នោះគឺ ក្រោយពីការកែកុនមុខមាត់ ផ្លាស់ប្តូរវ័យពី ៦២ឆ្នាំ មកមើលមកហាក់ដូចអ្នកស្រីទើបតែអាយុមិនដល់ ៤០ឆ្នាំ។ ព្រោះតែការកែសម្ផស្សហាក់ទទួលបានជោគជ័យខ្លាំង អ្នកស្រីកាន់តែមានទំនុកចិត្តក្នុងការទទួលយកការងារសម្តែងរឿងកាន់តែច្រើនឡើង ហើយមហាជនជាច្រើនបានលាន់មាត់កោតសសើរពីសម្រស់ក្រោយធ្វើការកែកុនរួចថាពិតជាស្រស់ស្អាតក្មេងជាងវ័យមែន៕