មហាជនដែលជាអ្នកគាំទ្រតារាសម្តែងថៃស្រី Min Pechaya សុទ្ធតែបានដឹងរួចមកហើយពីការបែកបាក់ស្នេហារបស់នាងជាមួយនឹងគូស្នេហ៍អស់រយៈពេលកន្លងទៅនេះ។
មានហ្វេនជាច្រើនក៏បានបង្ហាញពីការសោកស្តាយចំពោះស្នេហារបស់អ្នកទាំងពីរ ដែលបានសាងមករួមគ្នាជាយូរតែចុងក្រោយបែរជាត្រូវដើរផ្លូវរៀងខ្លួនបែបនេះទៅវិញ។
ចម្ងល់ដែលមហាជនតែងតែចោទសួរចង់ដឹងពីមូលហេតុពីក្រោយការបែកបាក់នេះគឺបានលាតត្រដាងហើយ តាមពិតគឺមកពីអ្នកទាំងពីរមានគំនិតផ្ទុយគ្នាដែលមិនអាចបន្តដំណើររួមគ្នាទៅមុខបានឆ្ងាយជាងនេះ ហើយអ្នកទាំងពីរគឺនៅតែរាប់អានគ្នាគឺមិនបានទាស់ទែងគ្នាដូចអ្វីដែលមហាជនសង្ស័យនោះទេ៕