លាភាពនៅលីវក្នុងឆ្នាំនេះ!​ បង្ហាញមុខគូស្នេហ៍តារាកូរ៉េរៀបការក្នុងឆ្នាំ២០២២នេះហើយ!!

បង្ហាញមុខគូស្នេហ៍តារាកូរ៉េខាងត្បូងទាំង៥គូ ដែលក្នុងឆ្នាំ២០២២នេះ បានសម្រេចចិត្តលាភាពនៅលីវរៀបចំពិធីមង្គលការសាងជីវិតគ្រួសាររួមគ្នាហើយ។ ដោយក្នុងនាមជាតារាជាពិសេសក្នុងប្រទេសកូរ៉េខាងត្បូង ការបង្ហាញមុខគូស្នេហ៍គឺជាពត៌មានធំមួយដែលអាចនឹងប្រថុយប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះផងដែរ ទើបធ្វើឲមានជាច្រើនគូដែលលាក់មិនព្រមបញ្ចេញមុខជាសាធារណះ។ តែក៏មានគូខ្លះបានឆ្លងឩបសគ្គនេះព្រមគ្នាពីជីវិតគូស្នេហ៍​ ពេលនេះឈានដល់ជីវិតគ្រួសារគិតគូរដល់ថ្ងៃមង្គលការហើយ។ ចង់ដឹងថាមានគូណាខ្លះលាភាពនៅលីវក្នុងឆ្នាំ២០២២ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

Choi Tae-joon និង Park Shin-hye គូនេះទើបតែរៀបការហើយកាលពីដើមឆ្នាំ២០២២កន្លងទៅនេះ

After Footer (Active) - damrei Mr1 Zone2

Dawn និង HyunA គូនេះបានសុំគ្នារៀបការយ៉ាងស្វីតរួចហើយ និងមានគម្រោងរៀបកម្មវិធីក្នុងឆ្នាំ២០២២

Hyun Bin និង Son Ye-jin ពីគូស្នេហ៍ក្នុងរឿងក្លាយជាគូស្នេហ៍ពិត ប្រាប់ពីដំណឹងទាក់ទងគ្នាព្រមជាមួយគម្រោងរៀបការក្នុងឆ្នាំ២០២២នេះ

Chan-sung សមាជិក2PM ប្រកាសរៀបការជាមួយគូស្នេហ៍អ្នកក្រៅរង្វង់សិល្បៈ

Jiyeon Tiara អាយដលស្រីកូរ៉េរូបនេះត្រៀមនឹងបញ្ចប់ភាពនៅលីវរបស់ខ្លួនជាមួយគូស្នេហ៍ក្នុងឆ្នាំ២០២២នេះ

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ