Chompoo Araya ផុសអាល័យពីមិត្តសម្លាញ់ Teangmo Nida អតិតមិត្តភ័ក្ដស្រីកាលពីសម័យទំទង់ៗ ទុកជាការចង់ចាំរហូតទៅ
វិស័យសិល្បៈបានបាត់បង់តារាសម្ដែងស្រី Teangmo Nida ក្រោយពីនាងបានរអិលធ្លាក់ចូលទឹកកណ្ដាលទឹកទន្លេរចៅព្រះយ៉ា ជាការបាត់បង់មួយដែលគ្រប់គ្នាសោកស្ដាយ និងជាការចាកចេញដោយគ្មានពាក្យលានិងមិនទាន់បានត្រៀមខ្លួន បងប្អូនមិត្តភ័ក្ដិនៅក្នុងសិល្បៈរួមក្ដីអាល័យ Teangmo និងសោកសៅជាខ្លាំងសម្រាប់ការនេះ
ហើយ Chompoo ជាមិត្តរួមក្រុមកាលពីសម័យនៅរៀនជាមួយនិង Teangmo បានសរសេរសាររៀបរាប់ពីក្ដីស្រណោះអាល័យដល់មិត្តថា “It’s been a tough journey. May your soul find rest” ហើយនៅបាននាំយករូបភាពគូជាមួយគ្នាមកផុសទុកជាការចងចាំរហូតទៅ
អត្ថបទដោយ : នីត្តា