ស្រីស្រស់ប្រុសស្អាតប៉ះគ្នាហើយរឿងនេះ តួឯកប្រុសលោក Push Puttichai និងតួឯកស្រីនាង Mai Davika ចាប់ដៃគូសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី រឿងនេះទាំងស្វីតទាំងកំប្លែងលាយកំសត់។
រឿងដែលតារាទាំងពីរសម្ដែងរួមគ្នាលើកនេះមានចំណងជើងថា จังหวะหัวใจนายสะอาด You Are My Heart Beat ជាសាច់រឿងបែបយុវវ័យទាន់សម័យមានស្នេហ៍ក្នុងរឿងធ្វើការ ទាំងអ្នកសម្ដែងនិងឈុតសម្លៀកបំពាក់ក្នុងរឿងសុទ្ធតែសម្រិតសម្រាំងស្អាតៗ។ ហើយម្យ៉ាងទៀតទាំងលោក Push និង Mai សុទ្ធតែជាអ្នកសម្ដែងជើងចាស់លេងរឿងរាប់មិនអស់ ដូចនេះស្នាដៃមកសម្ដែងរួមគ្នារបស់អ្នកទាំងពីរលើកនេះធ្វើឲអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនាផងដែរ។ តោះមកមើលឈុតខ្លីៗជាមួយវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ