មនុស្ស​មួយ​ចំនួន​តែយល់ច្រឡំ​ការកំណត់ពន្ធប្រថាប់ត្រា​ និង​តម្លៃអចលនទ្រព្យ​គឺជាការតម្លើងពន្ធ តាមពិតមែនមែនទេ

ការកំណត់ពន្ធប្រថាប់ត្រា និងតម្លៃអចលនទ្រព្យគឺជា​ការតំឡើង​ពន្ធ​បន្ថែម ប៉ុន្តែការពិតនោះ គឺគ្រាន់តែជាការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យឱ្យមានតម្លាភាព ដើម្បី​ធ្វើឱ្យការបង់ពន្ធកាន់តែប្រសើរឡើងគ្មានការលម្អៀង ឬខុសនៅលើតម្លៃទីផ្សារ។

បើយោងតាមក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បានឱ្យដឹងថា ក្រសួងនឹង​ចាប់ផ្តើម​អនុវត្តន៍​កំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ចំពោះ​ ការផ្ទេរ​សិទ្ធ​អចលនទ្រព្យ ​តាម​ការ​កែសម្រួល​បែង​ចែក​ភូមិសាស្ត្រ ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ថ្មី សំដៅ​កាត់បន្ថយ​កម្រិត​លម្អៀង​ លើ​តម្លៃ​ពន្ធ​ប្រថាប់ត្រា​នេះ។

ពាក់ព័ន្ធ​នឹង​កំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ រាជរដ្ឋាភិបាល​បានសម្រេច​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ នូវ​ឧប សម្ព័ន្ធ ស្ដីពី​ការបែងចែក​ភូមិសាស្ដ្រ ​និង​តម្លៃ​អចលនទ្រព្យ ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ​ដែល​បាន​និងកំពុង​អនុវត្ត​អស់​រយៈពេល​ជិត១០ឆ្នាំ​ កន្លងមក ​គឺ​ធ្វើការ​កែសម្រួល​ឡើងវិញ ​ឱ្យ​ស្របតាម​ការ​រីកចម្រើន​ខាង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នាពេល​បច្ចុប្បន្ន​។

ចំពោះ​ការកំណត់​ពន្ធ​ប្រថាប់ត្រា​ថ្មី ​បើ​តាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ស្តីពី​ការ​កំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ចំពោះ​ការផ្ទេរ​សិទ្ធ ឬ​សិទ្ធ​កាន់កាប់​អចលនទ្រព្យ ​កាលពី​ថ្ងៃទី​១ ខែកក្កដា​ ឆ្នាំ​២០១៩​ ក្រសួង​នឹង​កំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ចំពោះ​ការផ្ទេរ​សិទ្ធ​អចលនទ្រព្យ ឬ​ដីធ្លី ​ដោយ​កែសម្រួល​បែងចែក​ភូមិសាស្ត្រ សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ថ្មី ​សំដៅ​កាត់​បន្ថយ​កម្រិត​លម្អៀង​លើ​តម្លៃ​ពន្ធ​ប្រថាប់ត្រា​នេះ​ ដើម្បី​ចៀសវាង ​ការ​លំអៀង​ខុស ​នឹង​តម្លៃ​ទីផ្សារ​ច្រើន គឺ​ធ្វើយ៉ាង​ណា​ធានា​ដល់​សមធម៌ ​នៃ​ការ​ប​ង់ពន្ធ​ឲ្យ​បានល្អ​ប្រសើរ​។

គួរជម្រាបផងដែរថា ការធ្វើ​បច្ចុប្បន្នភាព​ឧបសម្ព័ន្ធ​ ស្តីពី​ការបែងចែក​ភូមិសាស្ត្រ ​នឹងត្រូវ​ធ្វើឡើង​ដោយ​មាន​វិសាលភាព​អនុវត្តន៍ ចំពោះ​ការផ្ទេរ​សិទ្ធ​ ឬ​សិទ្ធ​កាន់កាប់​អចលនទ្រព្យ ​ ដែល​ជា​សំណង់ ​ឬ​ដីធ្លី នៅ​គ្រប់​រាជធានី​ខេត្ត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​ការកំណត់​ពន្ធ​ប្រថាប់ត្រា ​ និង​តម្លៃ​អចលនទ្រព្យ ​មាន​ដីធ្លី និង​សំណង់ មិនមែន​ការ​ដំឡើងពន្ធ​នោះឡើយ ពោលគឺ​ការធ្វើ​បច្ចុប្បន្នភាព​អំពី​ការបែងចែក​ភូមិសាស្ត្រ ​និង​តម្លៃ​អចលនទ្រព្យ​ឱ្យ​សមស្រប​ទៅតាម​ការវិវត្ដ​ រីកចម្រើន​ ចំណែក​អត្រាពន្ធ​ប្រថាប់ត្រា​លើ​អចលនទ្រព្យ​នៅតែ​រក្សា៤%ដ​ដែល៕