តារាសម្ដែង Lee Young Ae ដែលជាតួឯកស្រីក្នុងរឿងភាគកូរ៉េ Dae Jang Geum ដែលល្បីទូទាំងអាស៊ី ដោយបាត់ព័ត៌មានទៅយ៉ាងយូ តែត្រូវបានគេមកចាប់អារម្មណ៍ម្ដងទៀតនៅពេលដែលគេដឹងថានាងបានបរិច្ចាគដើម្បីជួយអ៊ុយក្រែន។ ខាងកាសែតកូរ៉េបានបង្ហាញថាតារាសម្តែង Lee Young Ae បានបរិច្ចាគ 100 លានវ៉ុន (~ 83,329 ដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែននៅក្នុងខណៈពេលដែលរ៉ូស្សីកំពុងតែធ្វើការឈ្លានពាន ទំលាក់គ្រាប់បែកធ្វើឱ្យស្លាប់មនុស្សរាប់រយនាក់ ។ Lee Young Ae ក៏បានបញ្ជូនសំបុត្រផ្ទាល់ខ្លួនមួយដែលបង្ហាញពីបំណងចង់បញ្ចប់សង្គ្រាមដ៏ឃោឃៅនិងធ្វើបាបមនុស្សរាប់លាននាក់មួយនេះ។
After Footer (Active) - damrei Mr1 Zone2