ហោរាសាស្រ្ត ប្រចាំ ថ្ងៃ ពុធ ទី ០២ ខែ មីនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកមិនត្រូវចេះលូកលាន់ ឬចេះដោះស្រាយរឿងអ្នកដទៃដោយមិនបានពិចារណាវែងឆ្ងាយឡើយ ពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរពីព្រោះតែក្រុមមនុស្សចាំចាប់កំហុស និង ព្យាបាទយាយី។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នាពេលនេះបើជួបស្ថានការណ៍លំបាកលោកអ្នកមិនត្រូវនៅស្ងៀមឡើយ អាចសម្លឹងរកកិច្ចការថ្មី ឬ បណ្តាក់ទុនទៅលើអ្វីមួយទើបអាចរកប្រាក់កាសគ្រាន់ចាយវាយ។ការប្រកបការងារហាក់នៅទ្រឹងមួយកន្លែង ហើយបើបំពេញកិច្ចការងារថ្មីៗទៀតសោតតែងមិនសម្រេចដូចបំណងឡើយ ។អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅសប្តាហ៍នេះមានទាំងថ្ងៃល្អ និងមិនល្អនៅលាយឡំគ្នា ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងការប៉ះទង្គិចបន្តិច ជាពិសេសស្ត្រីកំពុងជួបខែគ្រោះយាយី។ដោយសារថ្ងៃនេះដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយអ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មីឬសូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញ និង មិនត្រូវធ្វេសប្រហែសឡើយមិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អណាស់៕
ឆ្នាំថោះ
រាសីស្រុតចុះ។ការប្រកបការងារបើមានការធ្វើដំណើរឆ្ងាយជិតគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះ ហេតុនេះត្រូវអត់ធ្មត់ទើបប្រសើរ។ការប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេព្រោះតែងអង្គុយស្ងាបច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅសប្តាហ៍នេះសម្រាប់លោកអ្នកជាបុរសគឺពុំមានអ្វីចូលមករារាំងនាំជួបការលំបាកច្រើនទេ តែសម្រាប់ស្ត្រីជួបនូវបញ្ហារកាំចិត្តច្រើនបន្តិច។ការប្រកបការងារផលល្អ និង អាក្រក់នៅលាយឡំគ្នា ម្ល៉ោះហើយចូរប្រយ័ត្នប្រយែងបញ្ហាការធ្វើដំណើរទាំងផ្លូវឆ្ងាយ និងផ្លូវជិតពីព្រោះថាងាយជួបបញ្ហាជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ទាំងស្ត្រីបុរសដោយសាររាសីស្រុតចុះ ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានផលប៉ះពាល់ណាមួយកើតឡើង។សម្រាប់ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារចាស់ឬកិច្ចការងារដែលសេសសល់ពីមុនមក។ការប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ រីឯបញ្ហាស្នេហាប្រុសស្រីកើតមានការរកាំចិត្តនិងប្រឆាំងគ្នាមិនតិចដែរនោះទេ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកនាថ្ងៃនេះឃើញថាបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូលជំនួសមកវិញ ហេតុនេះធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយកាយគ្រាន់ជាទី កក់ក្តៅ ផ្លូវចិត្ត។ បើមានការប្រកបកិច្ចការងារតែងមានភ្លើងខៀវ និងមានភាពរលូនល្អ។ អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ បញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាស់ទាំងពួងទៅរួច៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ថ្ងៃនេះបើលោកអ្នកប៉ងប្រាថ្នាអ្វីមួយធំគឺពុំសូវឆ្លើយតបដូចគាប់បំណងទេ ប៉ុន្តែបើជាការប៉ងធ្វើអ្វីដែលតិចតួចនោះលទ្ធផលត្រឡប់បែរជាទទួលបានគ្រាន់កក់ក្តៅវិញ ។ការប្រកបការងារនៅថ្ងៃនេះដែរកុំសូវឈោងចាប់កិច្ចការធំពេកពោលគឺយកល្អគប្បីធ្វើកម្រិតកិច្ចការប្រចាំថ្ងៃបានហើយ ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិច ឯការចំណាយវិញគ្រប់សារពើ។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតមានធូរស្បើយ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្ត ឬធ្វើអ្វីមួយគឺងាយភ្លាំងភ្លាត់ និងជួបបញ្ហាជាងសព្វមួយដង ។ការប្រកបការងារលោកអ្នកធ្វើអ្វីកុំសង្ឃឹមពេកពីព្រោះថាពុំឆ្លើយតបដូចគាប់បំណងនោះឡើយ ពិសេសងាយកើតរឿងរាវជម្លោះវិវាទថែមទៀត ។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេឱ្យប្រយ័ត្នជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរលូនខ្លះ និងរដិបរដុបខ្លះ ហេតុនេះទោះធ្វើអ្វីមួយមិនអាចធ្វេសប្រហែសបានឡើយគប្បីមានការប្រយ័ត្នប្រយែង ក្រែងមានរឿងរាវមិនល្អរត់ចូលមកដោយមិនបានតាំងចិត្ត។ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផល និង បើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។អំឡុងពេលនេះបុរសបើលោកអ្នកធ្វើដំណើរទៅណាមកណាឱ្យប្រយ័ត្នប្រយែងបញ្ហាឧប្បត្តិហេតុ និង មានរឿងរាវកើតឡើងដោយប្រការណាមួយ។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារលើបញ្ហាប្រាក់កាស ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តធ្វើកិច្ចសន្យា អ្វីមួយក៏អាចអនុវត្តបានហើយ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពកក់ក្តៅ និងប្រាស្រ័យទាក់ទងគ្នាដូចសព្វមួយដង៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ដោយសាររាល់ ចង្រៃឧបទ្រព និង ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលរលីងនោះធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកមានភាពរលូនឡើងវិញ។នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ហេតុនេះទាំងស្ត្រីបុរសអាចសម្រុការងារតូចធំបានហើយ ពីព្រោះថាផ្លែផ្កានឹងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុន ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕