ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ០៤ ខែ មីនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​ល្អប្រសើរ​ទេ ពិសេស​ស្ត្រី​បើ​សម្រេចចិត្ត​អ្វីមួយ​ខុស​គឺ​ផល​លំបាក​នឹង​មក​ជាន់ក​បន្ថែមទៀត​។​ការប្រកប​ការងា​រវិ​ញ​តែង​ទទួល​ការរាំងស្ទះ​និង​បញ្ហា​ចូល​យាយី​នាំឱ្យ​ឈឺក្បាល​មិនចេះចប់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ បើ​បោះទុន​ទៅ ហើយ​មិន​ងាយ​ដក​ដើម​មកវិញ​ឡើយ ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។ ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

​ឆ្នាំឆ្លូវ​

After Footer (Active) - damrei Mr1 Zone2

​រាសី​ស្រុតចុះ​។​ធ្វើឱ្យមាន​ការប្រែប្រួល​ខាង​អារម្មណ៍ និង​កិច្ចការងារ​ក៏​ងាយ​ប្រែប្រួល​ផ្លាស់ប្តូរ​នាំ​ពិបាក​ក្នុងការ​ដោះស្រាយ​ដែរ ។​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ច្រើនតែ​មិន​សម្រេច​លទ្ធផល និង បើ​មាន​ការជជែក​អ្វីមួយ​ក៏​ច្រើន​មាន​ទាស់​ពាក្យសម្តី​គ្នា​ផង​។​អ្នក​ប្រកប របរ រកស៊ី​ជួញដូរ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​បើ​លោកអ្នក​ចង់​ខ្ចី​ឬ​ពឹងពាក់​នរណាម្នាក់​ឃើញថា​តែង​មិន​ឆ្លើយតប​ដូច​បំណង​ឡើយ ហើយ​ពិសេស​ងាយ​ត្រូវគេ​ប្រមាថ​ថែមទៀត ។​ការប្រកប​ការងារ​អ្វី​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ដែរ​ព្រោះ​ក្រុមមនុស្ស​អាក្រក់​តាម​យាយី​នោះ​ក៏មាន​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​ត្រូវ​មក​រែកពន់​ភាព​ទុក្ខសោក​នាពេល​ក្រោយ ហើយ​នាំ​ជីវិត​មិន​ភ្លឺស្វាង​តាម​អ្វីដែល​ជីវិត​ខ្លួន​ត្រូវមាន​៕

​ឆ្នាំថោះ​

​រាសី​ធ្លាក់​ស្រុតចុះ​។​អំឡុង​ពេលនេះ​បើ​ឃើញ​មានរឿង​រាវ ឬ​បញ្ហា​មិនល្អ​ចូលមក លោកអ្នក​មិនត្រូវ​យក​ខ្លួន​បៀត​ឡើយ​ពិសេស​រឿង​រាវ​អ្នកដទៃ​តែម្តង​។​ការប្រកប​ការងារ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ស​ម្រ​ច​ចិត្ត​ធ្វើ​អ្វី​ដែលជា​រឿង​សំខាន់​ឬ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​កិច្ចការ​ផ្នែក​ខាងក្រៅ​ឡើយ​ពីព្រោះថា​ងាយ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​អុកឡុក​យាយី​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ល្អក់កករ និង​ប្រឆាំង​គ្នា​ធ្វើឱ្យ​កើត​បញ្ហា​មិនសូវ​ចេះ​ចប់​ទេ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ ហើយ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ដូច​គាប់​បំណង​ផងដែរ ។​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គួរ​ជាទី​កក់ក្តៅ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ឈានចូល​ខែ​មិនា​នេះ​លោកអ្នក​កើត​ឆ្នាំម្សាញ់​មាន​ភាព​ភ្លឺ​ថ្លា​ជាង​ខែ កុម្ភៈ​កន្លងមក ។​សម្រាប់​បុរស​ក្នុង​ខែ​នេះ​ពុំមាន​អ្វី​ចូលមក​ប៉ះទង្គិច​ទ្បើ​យ ប៉ុន្តែ​សម្រាប់​ស្ត្រី​ចូរ​ប្រយ័ត្ន​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។​ដោយឡែក​ក្នុងថ្ងៃនេះ​វិញ​ដំណើរ​ជីវិត​លោកអ្នក​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច ហើយ​រាល់​ការប្រកប​ការងារ​ទាល់តែ​ប្រឹងប្រែង​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​ក្នុង​ខែ​នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ងាយ​កើត​បញ្ហា​ចំពោះ​ស្ត្រី​ណាស់​ពិសេស​ទាក់ទង​រាងកាយ​និង​ចិត្ត​តែម្តង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ជឿ​សម្តី​ក្រុម​នុស្ស​ពេក​ឡើយ ហើយ​ត្រូវ​សង្កេត ពិនិត្យពិច័យ​និង​ប្រ​យ័​តុ្ន​ប្រយែង​ក្រុមមនុស្ស​មួយចំនួន​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ដោយឡែក​បើ​លោកអ្នក​មានការ​ប្រកប​ការងារ​មិន​ថា​ជា​ការងាររាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗ​ផងដែរ​ព្រោះតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​ព្យាបាទ​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​។ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត ឬ​ទទួលបាន​ជោគ​លាភ​អ្វីមួយ​ផង​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​បើ​លោកអ្នក​ចង់​ណាត់​ចរចា​ឬ​ទំនាក់ទំនង​ការងារ​ក៏​តែង​ទទួល​ផ្លែផ្កា​ដូច​សមប្រកប​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មានការ​ប្រឹងប្រែង​រត់​ឆ្វេង​ស្តាំ​មិន​បង់កម្លាំង​ឡើយ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះ​មេម៉ាយ​ក្តី មាន​ភាព​ស្រស់ស្រាយ និង​បើ​មាន​បញ្ហា​ចង់​ចូល​និយាយ​ដល់​ចាស់ទុំ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ទោះ​មានរឿង​អ្វី​ក៏ដោយ​ចូរ​លោក​អ្នកចេះ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់ ដាច់ខាត​មិនត្រូវ​តបត​ដោយ​កំហឹង​ទល់នឹង​កំហល់​ឡើយ ទើប​រឿង​តូច​មិន​ក្លាយជា​រឿង​ធំ​។​ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន ឬ​រោងចក្រ​នានា ចូរ​កុំ​បង្ករឿង​ឈ្លោះប្រកែក​ជាមួយ​ចៅហ្វាយនាយ​ឱ្យសោះ ។​ប្រយ័ត្ន​បាត់បង់​តួនាទី និង​កន្លែង​ការងារ​។ ចូរ​អ្នក​កុំ​រកបាន​ដោយ​តានតឹង តែ​ចាយ​ធូរ​ឱ្យសោះ​ប្រយ័ត្ន​ពេល​ខ្វះមុខខ្វះក្រោយ​មិន​ងាយ​រត់ទៅរក​គេ​សោះឡើយ​។​ ​គូស្នេហ៍​ប្រុស​ស្រី​កើត​មានការ​រកាំរកូស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ ដូច្នេះ​លោកអ្នក​ត្រូវ​ចេះ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ពេលវេលា​ជា​មាសប្រាក់ ធ្វើ​ច្រើន​បាន​ច្រើន​។​ចូរ​កុំ​មានចិត្ត​លោភលន់​ដោយ​ចង់​មាន ចង់​បានឱ្យ​ហួសប្រមាណ​ពេក ប្រយ័ត្ន​បែរជា​កើតរឿង​រាវ​អាច​ខាតបង់​លាភសក្ការៈ​វិញ​។​អ្នកជំនួញ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​លំដាប់ ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​គឺ​ប្រៀបដូចជា​ដាក់ចុះ​ដុះ​តាម​ដៃ​ដូច្នេះ​ដែរ​។​ ​ចំពោះ​គូ​ស្នេហា​ប្តី​ប្រពន្ធ​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​គ្រាន់​គាប់ប្រសើរ និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហា​និយាយស្តី​អ្វី​ត្រូវ​ចេះ​ប្រយ័ត្ន​មាត់ក បន្តិច​ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ជ្រុលជ្រួស​លើ​អ្នកដទៃ​តិច​ឬ​ច្រើន អាច​បង្ក​ជា​ទំនាស​វិវាទ​ឡើង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕