បទថ្មីរបស់តួឯកស្រីនាង Taew Natapohn ពេលនេះបានលើកឆាកធ្វើការសម្ដែងនិងច្រៀងឲអ្នកគាំទ្របានទស្សនាហើយ។ ដោយតារាស្រីនាង Taew ក្រៅពីមានសមត្ថភាពមានអាជីពជាអ្នកសម្ដែងជួរមុខហើយនោះ ថ្មីៗនេះរូបនាងក៏បានបង្ហាញសមត្ថភាពក្នុងការច្រៀងថែមមួយមុខទៀតផងដែរ។
តារាស្រីនាង Taew បានចេញបទចម្រៀងមានចំណងជើងថា Babyboo ច្រៀងរួមគ្នាជាមួយតារាចម្រៀងប្រុសលោក Gavin.D។ បទនេះ Taew បានធ្វើឲអ្នកគាំទ្ររូបនាងមានការភ្ញាក់ផ្អើលជាមួយទឹកដមសម្លេងដែលពិរោះរបស់នាង រួមជាមួយក្បាច់រាំដែលរូបនាងបានហាត់រៀនសម្រាប់បទចម្រៀងនេះជាពិសេសផងដែរ។ ធ្លាប់តែរាល់ដងរាំ Cover បទគេដាក់ក្នុង Tiktok ពេលនេះ Taew បានមានបទចម្រៀងខ្លួនឯងហើយ ធ្វើឲបំពេញបំណងចំណង់ចំណូលចិត្តការរាំការច្រៀងរបស់នាង និងធ្វើឲមានអ្នកគាំទ្រជាច្រៀងមករាំ Cover បទនេះវិញផងដែរ។ ពេលនេះបទ Babayboo របស់ Taew និងលោក Gavin ក៏ល្បីបានឡើងមកសម្ដែងលើឆាកហើយ ថែមការរៀបចំឆាករៀបចំឈុតក៏ស្រស់ស្អាតទទួលបានការសសើរថែមផងដែរ។ តោះមកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ