មិននឹកស្មានសោះ Aum អាយុច្រើនហើយ តែបែរជាមិនប្រាថ្នារឿងនេះទៅវិញ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាសម្ដែងថៃស្រីល្បីឈ្មោះ Aum Patcharapa កាន់តែមានវ័យរាងជ្រេហើយ តែអ្វីដែលមិននឹកស្មានគឺនាងនៅតែមានរូបសម្រស់ស្រស់ស្អាត និងទាក់ទាញខ្លាំងដដែល។

ជាក់ស្ដែងបើយើងងាកទៅមើលពីជីវិតគូរបស់តារាស្រីរូបនេះវិញ សព្វថ្ងៃនេះនាងនៅទំនេរមិនទាន់មានម្ចាស់ចិត្តពិតប្រាកដនោះទេ ខណៈថ្មីៗនេះនាងបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតយ៉ាងភ្ញាក់ផ្អើលទៀតថា «ខ្ញុំមិនដែលស្រមៃដល់រឿងរៀបការទេ តាមពិតទៅខ្ញុំចង់មានគ្រួសារប៉ុន្តែខ្ញុំមិនចង់រៀបការ»។

ក្រោយពេលលឺបែបនេះធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា តារាស្រីរូបនេះចង់សាងគ្រួសារ ដោយមានរៀបការសោះ ខណៈពេលនេះវ័យរបស់នាងកាន់តែច្រើនដែរហើយ៕

អត្ថបទដោយ៖សុីវលី