លោក “ជីន” ស្វាមីរបស់អ្នកដឹកនាំរឿង ថាបើមិត្តភក្តិរបស់តែងម៉ូមិនត្រូវចិត្តអាចទាក់ទងមកបាន កុំគម្រាមគាត់មិនចូលចិត្ត!!
និយាយបានថាជេម៉ាអស់ដៃ សម្រាប់លោក “jintumwattana” ស្វាមីរបស់តារ៉ាសម្តែង និងអ្នកដឹកនាំរឿង “ningpanita” កំហឹងឡើងរហូតត្រូវចេញមុខមកផុសសារនៅក្នុងអ៊ិនស្តាក្រាមក្រោយបានមើល Live របស់នាង “សិន” ដែលបាននិយាយអំពីហេតុការណ៍ដែលកើតមានឡើងលើទូក។
ដោយលោក jintumwattana បានសសេរសារក្តៅគគុកនៅក្នុងអ៊ិនស្តាក្រាមថា “មិត្តភក្តិទើបតែបាត់បង់ជីវិតនៅមានពេលមក live អាចអធិប្បាយបានទៀត ខ្ញុំគិតថាមិននិយាយល្អជាណាអ្នកឯកគួរនៅអោយស្ងៀមដូចដែលបានធ្វើកាលថ្ងៃកើតហេតុទៅ។ ពេលមិត្តធ្លាក់ទឹក ខ្លួនបែរជានិយាយថាអញហត់ អញឈឺភ្នែក សុំទៅផ្ទះមុនហើយ អោយអ្នកដែលមានតួនាទីរកគេរកចុះ…
មកអធិប្បាយពេលនេះវាហួសពេលហើយ មានការតែងមុខខណ:ពេល live សារ៉េភ្លឺអោយភ្លឺទៀត ..(ពាក្យជេ)..អើយឯងបិទមាត់ទៅ ..(ពាក្យជេ).. បើមិនពេញចិត្តក៏ដាក់ពាក្យប្តឹងខ្ញុំបានណា ទោះបីជាអ្នកផ្សេងខ្ញុំក៏ជេបែបនេះ ពីព្រោះរឿងនេះខ្ញុំតាមដានមករហូត ហើយក៏ដឹងថាតែងម៉ូជាមនុស្សដែលគួរអោយស្រលាញ់ នាងជាមនុស្សល្អ”
គាត់បានខមមិនបន្ថែមអត្ថន័យជាច្រើនបន្ថែមទៀត តែក៏បញ្ចប់ដោយឃ្លារញាក់សាច់មួយទៀតថា “ជាមិត្តឃើញតែប្រយោជន៍ សុទ្ធតែជាមិត្តអាត្មានិយម មិនមានមិត្តរួមសុខទុក្ខសោះ ។ ករណីទាំង ៥ នាក់បានលឺហើយមិនពេញចិត្តអាចទាក់ទងមកបានណាស លេខខ្ញុំមិនពិបាករកទេ ឬ អាច DM មកក៏បាន ខ្ញុំនឹងទាក់ទងទៅនិយាយដោយខ្លួនឯង តែកុំអារបៀបមកគម្រាមគ្នាណា ខ្ញុំមិនចូលចិត្តទេ សូមអរគុណ!”
អត្ថបទដោយ សា