សម្រាប់តួឯកស្រីវ័យក្មេង Toey Jarinporn Joonkiat និងអតីតមិត្តប្រុស Alex Rendell ថ្មីៗនេះ អ្នកទាំងពីរបានបង្ហោះរូបភាពសកម្មភាពដើរលេងក្នុងព្រៃរបស់ខ្លួនក្នុងនាមជាអ្នកស្ម័គ្រចិត្ត។ ពួកគេធ្លាប់ធ្វើជាមួយគ្នាតាំងពីនៅជាមួយគ្នា ធ្វើឱ្យអ្នកគាំទ្រសរសើរពីមិត្តភាពរបស់អ្នកទាំងពីរ។ អ្នកខ្លះថែមទាំងអបអរសាទរឱ្យពួកគេវិលមកជួបជុំគ្នាម្តងទៀត។ ទន្ទឹមនឹងនេះដែរ Toey ក៏បានចេញមុខបកស្រាយថាខ្លួនពិតជាអរគុណដែលជួយលើកទឹកចិត្តនិងគាំទ្រពួកគេទាំងពីរនាក់រហូត។ នាងបានចាត់ទុក Alex គឺដូចជាមិត្តម្នាក់ឥឡូវនេះ នាងក៏មានភាពស្និទ្ធស្នាលជាមួយប្អូនស្រីរបស់Alex ។
After Footer (Active) - damrei Mr1 Zone2
Eriya