ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ០៧ ខែ មីនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការជួបបញ្ហាលំបាកច្រើនពិសេសឱ្យប្រយ័ត្នក្រុមមនុស្សប៉ងអាក្រក់ណាមួយកើតឡើង។ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តជាងសព្វមួយដង ។ក្រៅពីនេះអាចត្រូវចៅហ្វាយនាយ ឬ សូម្បីតែអ្នកដទៃថាស្តីបន្ទោសដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរនៅថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ទាំងស្ត្រីបុរសការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយព្រោះងាយទាញរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវល្អ ដូចនេះ នាំឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរចាកចេញពីផ្ទះទោះពុំមានឧបសគ្គ ឬបញ្ហាមិនល្អចូលយាយីពិតមែនតែបើចង់ពឹងពាក់នរណាម្នាក់ក៏តែងពុំសម្រេចជោគជ័យដូចបំណងនោះឡើយ។ការប្រកបការងាររបស់លោកអ្នកពុំសូវគាប់ប្រសើរទេ ហើយបើមានកិច្ចការអ្វីសំខាន់ដែលត្រូវដោះស្រាយឃើញថាមិនអំណោយផលដែរ ដូចនេះបើចង់ពន្យាពេលក៏ជាការប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាក្នុងការរកប្រាក់ចំណូលបន្តិច ហើយប្រាក់បង្វិលដើមទុនក៏ជួបបញ្ហាលំបាកច្រើន។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ក្នុងពេលនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃទោះចង់ធ្វើអ្វីមួយក៏តែងអាចពុះពារសម្រចដូចគាប់បំណងប្រាថ្នា។ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរ ម្ល៉ោះហើយបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានលក្ខណៈពេញដៃជើងនិងមានជោគជ័យ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់និងទទួលរងសម្ពាធច្រើនប៉ុន្តែយ៉ាងណាផលកម្រៃគ្រាន់បានមួយចាយវាយទប់ទល់។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះការរស់នៅ លោកអ្នកជួបភាពសុខដុម ហើយបើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។ទាំងស្ត្រីបុរសផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ប្រពៃ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។បើលោកអ្នកទទួលជោគជ័យអ្វីមួយហើយ ចូរកុំមានចិត្តអួតក្អេងក្អាងឱ្យសោះ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចខាតបង់លាភសក្ការៈវិញ។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើចង់ពឹងពាក់អ្នកដទៃដោយមានការខ្ចីអ្វីមួយតែងសម្រេចជោគជ័យ។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរមានការចម្រុងចម្រើនលូតលាស់ និងបើចង់បើករបរថ្មីផងក៏តែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹក ហើយមានការប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំមមី
រាសីស្រុតចុះ។ថ្ងៃនេះការពោលពាក្យសម្តីលោកអ្នក មិនត្រូវ សម្តីតូច សម្តីធំ ច្រើនពេកឡើយ បើពុំនោះទេងាយផ្ទុះជារឿងរាវរីករាលដែលអាចឈានដល់ការហែកហួរគ្នាកើតឡើង ។ការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយី។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់។ ស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ចំណែកឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្តិតនៅលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាច្រើនបន្តិច។ការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុស និងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកតែងលេចចេញនូវបាតុភាពស្មុគស្មាញ ម្ល៉ោះហើយបញ្ហាមួយចំនួនបើពុំចេះដោះស្រាយទេពិតជាមានរឿងរាវមិនចេះចប់។ទាំងស្ត្រីបុរសទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះត្រិះរិះឱ្យបានត្រឹមត្រូវក្រែងភ្លាំងភ្លាត់ជាប់ផុងដកខ្លួនមិនរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយនៅថ្ងៃនេះវិញមិនសូវដូចសមប្រកបប៉ុន្មានទេគឺបានត្រឹមមួយទប់ទល់ចាយវាយ។
រីឯបញ្ហាស្នេហាប្រុសស្រីមិនសូវមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំរកា
រាសីស្រុតចុះ។ថ្ងៃនេះបញ្ហាមួយចំនួនដែលកើតមានឡើងនឹងកាន់តែពិបាក និងជួបនូវរឿងរាវជាន់កបន្ថែទៀត ម្ល៉ោះហើយគប្បីអត់ធ្មត់តស៊ូទើបប្រសើរ។ការប្រកបការងារឱ្យប្រយ័ត្នប្រយែងរឿងប្រាក់កាស និងបញ្ហាចាញ់ប្រៀបគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញ និងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យពីខ្លួន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬ ខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យឬមនុសុ្សភាគច្រើនអាណិតអាសូរជានិច្ច។ការប្រកបការងារវិញផ្តល់ផលល្អក្នុងការទំនាក់ទំនង ឬដាក់ពាក្យធ្វើការអ្វីមួយតែងសម្រេចដូចគាប់បំណង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំកុរ
រាសីស្រុតចុះ។ នាពេលនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះគោរពគេឯង និងមិនត្រូវរំលោភអ្នកដទៃនាំជួបផលលំបាកនាពេលក្រោយវិញ។ក្នុងពេលនេះដែរលោកអ្នកនៅមានរឿងរាវខ្លះ បាំងភ្នែក បាំងច្រមុះ នៅឡើយ ដូចនេះបើទោះធ្វើអ្វីក៏តែងមិនឆ្លើយតបដូចបំណង។អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ សម្ព័ន្ធស្នេហាអាចមានអ្នកចូលមកចងសម្ព័ន្ធតែក៏ឱ្យប្រុងប្រយ័ត្នប្រយ័ត្នពីព្រោះថាផលអាក្រក់មានច្រើនជាងល្អ៕