PP Krit ទម្លាក់ទឹកមុខចុះភ្លាម ក្រោយពីពិធីករKanchaiសួរថា តើអ្នកនៅsingleមែនឬយ៉ាងណា!

បង្វែរមកមើល​គូសម្ដែង​ក្នុងរឿងប្រុសស្រលាញ់ប្រុសដូចគ្នា​ល្បី​បំផុត​នៅ​ប្រទេស​ថៃ​សម្រាប់​លោក BBillkin Putthipong Assaratanakulនិង PP Krit Amnuaydechakorn ជា​តារា​សម្ដែង​ល្បី​ពីរ​ដួង​ក្នុង​រឿង​ភាគ Y ដែល​ល្បី​ដូច​ជា “I told sunset about you” ដែល BBillkin ដើរតួជា Tae ចំណែក PP Krit ដើរតួជា Oh Aew ។
ថ្មីៗ​នេះ​ក្នុង​កម្មវិធី 3 Saab បាន​អញ្ជើញ PP Krit ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ដែលពិធីករ Kanchai បានសួរត្រង់ៗពីទំនាក់ទំនងរបស់PP និងBbillkin។​ដោយ Bbillkin បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អ្នកទាំងពីរមិនដូចជាមិត្តភក្តិ ប៉ុន្តែដូចជាគ្រួសារច្រើនជាង។

After Footer (Active) - damrei Mr1 Zone2
PPបានបកស្រាយថាខ្លួននឹងBbillkin បានចាប់ផ្តើមរឿងជាច្រើនក្នុងពេលតែមួយ ធ្វើការដំបូង ក៏ធ្វើវាជាមួយគ្នា ហើយក៏បានស្គាល់គ្រួសាររបស់គ្នាច្បាស់។ ពួកគេទៅញ៉ាំនៅផ្ទះគ្នាទៅវិញទៅមកជាញឹកញាប់ ដោយសម្រាប់PP ផ្ទាល់​ក៏​ចាត់ទុកBbillkinជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ ហើយ​តែងតែ​ចង់​ធ្វើ​អ្វី​មួយ​សម្រាប់​គាត់។
ពិធីករក៏បានសួរនាំទៀតថា PP Krit នៅsingle ឬយ៉ាងណា?​ PP តបវិញថាអាចនិយាយមុខកាមេរ៉ាបានថានៅsingle មែនទែន ហើយបើមានមិត្តប្រុសវិញគឺត្រូវតែសួរឪពុកម្ដាយជាមុនសិន។