ភ្លើងស្នេហ៍ចាស់ឆាបឆេះវិញ!​ តួស្រីសាន់ឆាយរឿងF4 រៀបការជាលើកទី២បន្ទាប់ពីលែងលះជាមួយមហាសេដ្ឋីចិន!

បន្ទាប់ពីលែងលះកាលពីឆ្នាំមុនត្រលប់ទៅខែវិច្ឆិកា ឆ្នាំ 2021 ដែលពេលនោះបានធ្វើឲ្យគេភា្ញក់ផ្អើលពេញអ៊ីនធើណេត ចំពោះដំណឹងនៃការបែកគ្នារបស់គូស្នេហ៍។តារាល្បី Barbie Hsu តារាសម្តែងតៃវ៉ាន់ដែលដើរតួជាសាន់ឆាយ​ក្នុងរឿងF4 បានសម្រេចចិត្តចែកផ្លូវជាមួយលោក Wang Xiaofei ប្តីអ្នកជំនួញជនជាតិចិន បន្ទាប់ពីរស់នៅជាមួយគ្នាជិត ១១ឆ្នាំ។ នៅថ្ងៃអនាគត ពួកគេនៅតែជាមិត្តល្អនឹងគ្នានិងបន្តធ្វើជាឪពុកម្តាយរបស់កូន 2 នាក់។

ប៉ុន្តែថ្មីៗនេះ ថ្ងៃនេះ (8 មីនា ) មានព័ត៌មានធំមួយ ធ្វើឲ្យកក្រើកក្នុងវិស័យនេះទៀតហើយ។ ខាងកាសែតត្រូវបានរាយការណ៍ថា Barbie បានប្រកាសរៀបការថ្មីជាមួយអតីតគូស្នេហ៍របស់នាង DJKoo សញ្ជាតកូរ៉េ កាលពី 20 ឆ្នាំមុន។ Djkoo បានប្រកាសថា “ពួកយើងបានរៀបការហើយ បន្តក្ដីស្រលាញ់ដែលយើងធ្លាប់មានឲ្យគ្នាតាំងពី២០ ឆ្នាំមុន យើង​ចង់​បន្ត​ក្ដី​ស្រឡាញ់​ដ៏​មាន​តម្លៃ​នេះ”។
After Footer (Active) - damrei Mr1 Zone2
លោកបានបន្ថែមទៀតពេលដែលលោក ​ឮ​ថា​នាង​លែង​លះ​គ្នា​ លោក​បាន​ទាក់ទង​ទៅ​នាង​តាម​រយៈ​លេខ​កាលពី​ម្ភៃ​ឆ្នាំ​មុន​។ ជាសំណាងល្អ លេខទូរស័ព្ទមិនបានផ្លាស់ប្តូរទេ ដូច្នេះ​លោកនិងនាងបាន​ទាក់ទង​គ្នា​ម្ដង​ទៀត។ លោកក៏បានបន្ថែមទៀតថាពួកគេបាន ខ្ជះខ្ជាយពេលវេលាច្រើន មិនអាចខ្ជះខ្ជាយពេលវេលាទៀតទេ ដូច្នេះលោកក៏សុំនាងរៀបការជាមួយតែម្ដង ហើយទីបំផុតនាងបានយល់ព្រម។ បន្ទាប់ពីនេះពួកគេនឹងចុះឈ្មោះអាពាហ៍ពិពាហ៍ជាមុនទើបរស់នៅជាមួយគ្នាដូច្នេះ​សង្ឃឹម​ថាហ្វេនៗនឹងគាំទ្រដល់ពួកគេ។​
Eriya