មិត្តភក្ដិជិតស្និទ្ធឈប់និយាយរកគ្នា៦ឆ្នាំដោយសារការយល់ប្រលំដែលTangmoទទួលការងារបែបនោះ!

មិត្តស្និទ្ធស្នាលម្នាក់ទៀត ដែលធ្លាប់មានបញ្ហាការយល់ច្រលំ រារាំងមិនឲ្យនិយាយគ្នា៦ឆ្នាំ រវាង “Ice Naphatcharin” និង “Tangmo Nida”។ ថ្មីៗនេះ Ice បានធ្វើវីដេអូឃ្លីបជាមួយប្តី Bank Athikit នៅលើ Channel YouTube IceBank Diary ។ ក្នុង​នោះ​មាន​ពេល​ខ្លះ​ដែល Ice ត្រូវ​ពិធីករសួរ​នាំ​ធ្វើ​ឲ្យ​ដៃ​ញ័រ​ភ្លាមៗ នៅពេលដែលសាកសួរពីរឿងនាងនិងTangmo។​

After Footer (Active) - damrei Mr1 Zone2
ក្រោយ​មក​ពិធីករ​រូប​នេះ​បាន​សួរ​ទៅ​កាន់​Iceថា តើ​ធ្លាប់ឈ្លោះជាមួយមិត្តល្អទេ? Ice និយាយ​ថាមាន​តែ​ម្នាក់​ទេគឺឈ្លោះជាមួយTangmoនឹង ដោយសារនាងដឹងបានដឹងពីរឿងមួយ។ ដោយដឹងថា Tangmo ​​ទទួល​បាន​ការងារ​បែប​មិនល្អ? ហើយនាងក៏សួរទៅTangmoទាំង​ខឹង​ថា​ពិត​ឬ​អត់? Tangmoក៏ខឹងនឹងនាងវិញថា ហេតុអ្វីយើងមិនទុកចិត្តខ្លួន។   ដូច្នេះ​វា​ក្លាយ​ជា​បញ្ហាធ្វើឲ្យមិននិយាយគ្នា​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ នេះ​ជា​ការ​យល់​ច្រលំ។