តំបន់ជួរភ្នំ​ក្រវ៉ាញ និង​តំបន់​ទេសភាពទន្លេសាប​ ជាទីកន្លែង​ដែលមានសក្តានុពល​សម្រាប់ការអភិវឌ្ឍន៍ជាទេសចរណ៍

ក្រោយ​ពីអ្នក​ជំនាញ​បានធ្វើការ​សិក្សាពីតំបន់​សក្តានុពល​ទាំង​២នេះហើយ ជំនាញ​បាន​រៀប​ចំគម្រោង​នឹងអភិវឌ្ឍន៍​តំបន់ទាំង២នេះជាតំបន់​បែបទេសចរណ៍ធម្មជាតិ ព្រោះវា​សម្បូរទៅដោយ​តំបន់ទេសភាពព្រៃឈើ និង​ជាតំបន់មាន​ផ្ទៃទឹក​ស្រស់ស្អាត​ខ្លាំងមែនទែន។

បើតាមឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ នៃក្រសួង​បរិស្ថាន បានថ្លែងប្រាប់ថា មណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ (Ecotourism Hubs) សម្រាប់ គម្រោង”និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ទេសភាពទន្លេសាប និងដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារលេខាដ្ឋានគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ជាច្រើននាក់។

សម្រាប់កិច្ចប្រជុំនេះមានគោលបំណងបង្ហាញអំពីរបកគហើញនៃការសិក្សាស្រាវជ្រាវ និងពិភាក្សាលើ ការកំណត់ និងជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិសម្រាប់ “គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ជាមួយកម្មវត្ថុចំនួន៣គឺ ៖

១៖ បង្ហាញពីដំណើរការ លទ្ធផល និងរបកគំហើញនៃការសិក្សាស្រាវជ្រាវវាយតម្លៃ

២៖ ពិភាក្សា កំណត់ និងជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់គោលដៅគម្រោង

៣៖ ផ្តល់ និងពិភាក្សាអំពីធាតុចូលស្តីពីគម្រោងអភិវឌ្ឍន៍ផ្លូវលំ សម្រាប់គាំទ្រដល់មណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់គោលដៅគម្រោង។

បន្ថែមពីលើនេះ កិច្ចប្រជុំផ្តោតសំខាន់ទៅលើការពិភាក្សា កំណត់ និងជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់គោលដៅគម្រោង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន១០គឺ ៖

១៖ តំបន់ដែលអាចទៅដល់ Accessibility ,២-តំបន់ដែលមានការទាក់ទាញ Attractiveness, ៣-ការប្រើប្រាស់ដីធ្លី Land use / Tenure, ៤-តំបន់ដែលងាយរងផលប៉ះពាល់ Sensitivity of Location, ៥-តំបន់ដែលអាចទទួលបានសេវា Access to services, ៦-តំបន់ទេសចរណ៍ដែលមានស្រាប់ Existing Ecotourism / CBT / CBET sites, ៧-សង្គម-សេដ្ឋកិច្ច Socio-economic, ៨-តំបន់ដែលមានតម្រូវការទីផ្សារ Market demand, ៩-តំបន់ជីវៈចម្រុះ និង១០-តំបន់ដែលផ្តល់នូវនានាភាពនៃអេកូទេសចរណ៍ Diversity of ecotourism offering។

សូមបញ្ជាក់ថា យោងតាមលក្ខណៈវិនិច្ឆ័យទាំង១០នេះ អង្គប្រជុំបានពិភាក្សានិងផ្តល់យោបល់កែលម្អទៅលើលទ្ធផលសិក្សា រួមទាំងការជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ សម្រាប់គម្រោង៕