គ្រាន់ចេញពីប៉ុស្តិ៍ប៉ូលីសភ្លាមម្ដាយរបស់Tangmoស្រាប់តែឡើងសម្ពាធឈាមខ្ពស់ដួលសន្លំលើដី!

ម្ដាយរបស់Tangmoត្រូវបានគេនាំគ្នារិះគន់យ៉ាងខ្លាំងក្រោយ​ចេញ​បទ​សម្ភាសន៍​រឿង​ទារ​លុយ​៣០​លាន និង​លើកលែងទោស​ឱ្យPoh និងRobert ។ ថ្ងៃនេះ (៩ មីនា) ម្តាយឪឡឹក បានមកជួបប៉ូលីសដើម្បីធ្វើការបំភ្លឺរឿងក្ដី នៅប៉ុស្តិ៍ប៉ូលីស។ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អ្នក​យក​ព័ត៌មាន​មក​សម្ភាស​បញ្ហា​ផ្សេងៗ ទាល់​តែ​សំពាធ​របស់​ម្តាយ​ឡើង​ដួល​ទៅ​ដី។

After Footer (Active) - damrei Mr1 Zone2
គេក៏បានជួយលើកលោកស្រី​អង្គុយ​សម្រាក ហើយ​យកប្រដាប់​ហឺតដើម្បីធ្វើឱ្យអារម្មណ៍ស្រស់ស្រាយជាងមុន។ ពេលដែលរាងស្រួលខ្លួន លោកស្រីក៏បានប្រាប់ទៅកាន់ខាងកាសែតថាលោកស្រីនឹងធ្វើការបំភ្លឺនៅស្នងការដ្ឋាន​នគរបាល​ខេត្ត​ភូមិភាគ​១​ជំនួស​វិញ ។
បន្ថែម​ពី​លើ​នេះ លោកស្រី​ក៏​បាន​និយាយ​ពី​បញ្ហា​របស់ Robert​​ប្រសិនបើយោងទៅតាមការពិតរបស់គាត់ ម្ដាយ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​អត់​ទោសRobertហើយ។ ដោយ​សារ​គាត់​មាន​សតិសម្បជញ្ញៈ​ហើយ​បាន​មក​​សុំ​ទោសគាត់ ​បាន​អត់​ទោស​ឲ្យ ព្រោះគាត់​ជា​មនុស្ស​ចេះ​អាណិត​អាសូរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។