គួរឱ្យខ្លាច! កាមេរ៉ាចាប់បានគេគប់ចំក្បាលTangmo ដែលធ្វើឱ្យនាងវិលមុខធ្លាក់ចូលទឹក!

វា​ជា​រឿង​ដ៏​សោកសៅ​មួយ​ដែល​កើត​ឡើង​ក្នុង​វិស័យ​សិល្បៈ ​បន្ទាប់ពី​តារា​សម្តែង​កញ្ញា Tangmo Nida ជួប​ឧបទ្ទវហេតុ​ធ្លាក់​ពី​លើ​ទូក​លឿន​នៅ​កណ្តាល​ទន្លេ​ចៅប្រាយ៉ា  ក្រោមស្ពាន រ៉ាម៉ា៧ ។ រឿងមួយនេះបាននាំឱ្យបាត់បង់តារាដែលមានទេពកោសល្យម្នាក់ទៀត ដែលម្នាក់ៗមានការសោកស្ដាយគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះដែរ គេក៏ឃើញថារឿងថ្មីបន្តបន្ទាប់ដែលគួរឱ្យសង្ស័យពីមួយថ្ងៃទៅថ្ងៃដែលការស៊ើបអង្កេត ដោយមានការចូលរួមពីសមត្ថកិច្ចផង និងពីអ្នកដែលលេងអ៊ីនធើណេតផងបានធ្វើឱ្យរឿងនេះបានក្លាយជារឿងដែលក្ដៅគគុកផងដែរ។
អ្វីដែលធ្វើឱ្យគេនាំគ្នាធ្វើការចាប់អារម្មណ៍ថ្ងៃនេះគឺគេឃើញថាមានកាមេរ៉ាមួយដែលបានចាប់បាននៅក្នុងយប់ថ្ងៃដែលTangmoធ្លាក់ចូលទឹក។ នៅក្នុងវីឌីអូឃ្លីបនោះ គេឃើញថាមានបុរសម្នាក់អាចជា Poh ឬRobertបានគប់វត្ថុម្យ៉ាង(សង្ស័យជាដបស្រា) ទៅលើក្បាលរបស់Tangmo ដែលធ្វើឱ្យនាងដួលហើយធ្លាក់ចូលទឹកតែម្ដង។ រឿងនេះបានធ្វើឱ្យគេបានធ្វើការចែករំលែកហើយក៏ទាមទារឱ្យប៉ូលីសធ្វើការគិតគូរលើភស្តុតាងសំខាន់មួយនេះផងដែរ។
After Footer (Active) - damrei Mr1 Zone2
Eriya