មានកប់ពពក! តារាស្រីកូរ៉េ Jun Ji Hyun ចំណាយ ៤០លានដុល្លារទិញអគារទាំងមូលនៅកណ្តាលទីក្រុង!

ពាក្យថាស្រស់​ស្អាត​​និង​មានពិតជាសាកសមក្នុងការពណ៌នាពីតារាស្រីកូរ៉េខាងត្បូង ‘Jun Ji Hyun’ ព្រោះ​តម្លៃ​របស់​នាង​បាន​ហក់​ឡើង​ដល់​កម្រិត​កំពូល​ក្នុង​ប្រទេស​ឥឡូវ​នេះ។ ហើយថ្មីៗនេះ មានព៏ត៌មានចេញថា Jun Ji Hyun បានទិញអគារពាណិជ្ជកម្មមួយនៅស្រុក Gangseo ក្នុងទីក្រុង Seoul ក្នុងតម្លៃ 50.5 ពាន់លានវ៉ុន (ប្រហែល 40 លានដុល្លារអាមេរិច) ពីធនាគារ Kookmin។

កាលពីថ្ងៃទី 25 ខែកុម្ភៈ រួមទាំងអគារនេះផងដែរ នាងគឺជាម្ចាស់អគារពាណិជ្ជកម្មចំនួន 3 នៅទីក្រុងសេអ៊ូល ក៏នៅ Gangnam ផងដែរ។ តម្លៃ​អគារ​ដែល​នាង​ទើប​នឹង​ទិញ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ឡើង​ដល់ ៨៨,៨ ពាន់​លាន​វ៉ុន។
យោងតាមរបាយការណ៍ អគារដែល Jun Ji Hyun បានទិញត្រូវបានសាងសង់ដោយក្រុមហ៊ុន AM Plus Asset Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរួមគ្នាដោយ Aekyung Group និងសមាគមជំនួយគ្នាទៅវិញទៅមកផ្នែកយោធា ក្នុងខែកុម្ភៈ ឆ្នាំ 2019។
After Footer (Active) - damrei Mr1 Zone2
Jun Ji Hyun បានចុះកិច្ចសន្យាលក់នៅថ្ងៃទី 4 នៃ ខែមុន និងបានបញ្ចប់ការផ្ទេរកម្មសិទ្ធិក្នុងរយៈពេលបីសប្តាហ៍។

Eriya