តារ៉ាសម្តែង និងអ្នកដឹកនាំរឿង mayfuang បារម្មណ៍ពីស្វាមីធ្វើការធ្ងន់ក្នុងរឿងក្តីរបស់តែងម៉ូ ប្រាប់ថាលោក Kanchai មិនបានគេងមិនបានពួនទេសព្វថ្ងៃនេះ!!

សម្រាប់លោក Num Kanchai ពិធីករស្រលាញ់យុត្តិធម៌របស់កម្មវិធី Hone-Krasae លំបាកយ៉ាងណាក៏ព្រមអោយតែប្រជាជនទទួលបានការពិតនិងសច្ច:ធម៌។ ហើយក្នុងរយ:ពេលជិតមួយខែកន្លងមកនេះលោក Num តែងតែស្វះស្វែង ខិតខំប្រឹងប្រែងជីកកកាយរកការពិតអោយរឿងក្តីធំ ហេតុការណ៍ធ្លាក់ពីលើទូកបាត់បងជីវិតរបស់តែងម៉ូជាខ្លាំង ដល់ថ្នាក់អ្នកស្រី mayfuang ប្រាប់អ្នកយកពត៌មានថាបារម្មណ៍ពីសុខភាពស្វាមីខ្លាំងពេលនេះ។

អ្នកស្រី mayfuang  ប្រាប់អ្នកយកពត៌មាននៅក្នុងកម្មវិធីបួងសួងមើលសម្ភោធរឿងថ្មីថា ពេលនេះលោក Num Kanchai ធ្វើការធ្ងន់ខ្លាំងព្រោះវាជារឿងក្តីធំលំដាប់ប្រទេស នាងថាស្វាមីរបស់នាងមិនបានគេងអស់ជាច្រើនយប់ ហើយក៏មិនបានញ៉ាំអាហារត្រឹមត្រូវដូចរាល់ដងដែរ។ នាងអត់មិនបារម្មណ៍ពីលោក Num មិនបានទេតែក៏ធ្វើអ្វីមិនបានព្រោះវាជាការងារ និងជាតួនាទីរបស់គាត់ដែលត្រូវរកយុត្តិធម៌អោយសង្គមជាតិ។

អ្នកស្រី mayfuang បានបន្ថែមទៀតថារឿងនេះនាងជួយអ្វីស្វាមីមិនបានច្រើនទេ បានត្រឹមតេតាមទូរស័ព្ទទៅផ្តល់កំលាំងចិត្ត សួរសុខទុករឿងអាហារការគេងបន្តិចបន្តួចតែប៉ុននោះ។ នាងចង់អោយរឿងនេះឆាប់បានគេលើកយកមកបកស្រាយ ហើយកាត់ក្តីប្រកបដោយយុត្តិធម៌ណាស់ព្រោះចង់អោយគ្រប់គ្នាបានសម្រាក ។

អត្ថបទដោយ សា