ម្សិលមិញផ្លោះរបង យប់នេះរត់ចេញពីរផ្ទះ!! ឈុតឆាកស្នេហាយប់នេះព្រឺព្រួចសាហាវ សូម្បី bow_maylada ក៏ប្រកាសថាមិនហ៊ានចូលមើលដែល!

សប្តាហ៍នេះពុះកញ្ជ្រោយខ្លាំងសម្រាប់រឿងភាគ “เกมปรารถนา” ដែលមាននាំសម្តែងដោយតារ៉ាសម្តែងប្រុស lekteeradetchនិង តួឯកស្រីរាងតួចច្រឡឹង nychaa។ ជឿថាហ្វែនៗមើលហើយប៉ះរោមព្រឺព្រួចជាមួយសេ្នហារបស់តួឯកប្រុសស្រីដែលងប់ងល់គ្នាបែកមិនបានសូម្បីមួយថ្ងៃ រហូតលួចផ្លោះចូលផ្ទះខាងស្រីទាំងដែលខ្លួនជាសត្រូវជាមួយក្រុមគ្រួសារគេ។

បើនិយាយពីឈុតឆាកស្នេហា អោប ថើបវិញធានាគ្មានរឿងណាអាចយកឈ្នះរឿងនេះបានទេ ស្ទើរតែ ៥នាទីអោបថើបម្តង។ យប់មិញយើងថាខ្លាំងហើយ ប៉ុន្តែ Teaser សម្រាប់យប់នេះកាន់តែស្វីតឡើងមួយកម្រិតទៀត។ តួឯកប្រុសតួឯកស្រីទ្រាំមិនបាននាំគ្នារត់ចេញពីផ្ទះទៅសមុទ្រជាមួយគ្នា។

សម្រាប់វគ្គទី ១៤ តួឯកទាំងពីរមានឧកាសស្និតស្នាលគ្នាច្រើនជាងមុន ងប់ងល់នឹងគ្នាកាន់តែខ្លាំង ហើយឈុតស្នេហាកៀកកើយក៏កាន់តែច្រើនទៅៗហើយ រហូតតារ៉ាសម្តែងស្រី bow_maylada ប្រកាសជាសាធារណ:ថាមិនហ៊ានចូលមើលវគ្គទាំងនេះទេ។ ចង់ដឹងស្វីតកម្រិតណាតោះចូលមើលឥឡូវនេះ កំពុងផ្សាយបន្តផ្ទាល់នៅបុស្តិ៍លេខ៣ម៉ោងនេះ!


អត្ថបទដោយ សា