តោះនាំគ្នាបង្វែរអារម្មណ៍មកមើលជីវិតសប្បាយៗស្រស់ស្រាយរបស់ Yaya នៅទីក្រុងប៉ារីស!

សម្រាប់តារាស្រីល្បីប្រចាំប្រទេស ​ Yaya Urassaya Sperbund និងជាតារាបង្ហាញម៉ូដក្នុងប្រទេសថៃ នៅ​យប់​ថ្ងៃ​ទី​៦ ខែ​មីនា បាន​បង្ហាញ​ខ្លួន​ ​នៅ​អាកាសយានដ្ឋាន ដើម្បី​ចេញ​ដំណើរ​ទៅ​ទីក្រុង​ប៉ារីស។ ហើយនៅថ្ងៃទី 7 ខែមីនា បានបង្ហាញខ្លួននៅក្នុងកម្មវិធីFashion Show របស់ Louis Vuitton សម្រាប់ collection Fall/Winter ឆ្នាំ 2022 នៅទីក្រុងប៉ារីស ក្នុងនាម Friend of The House ។

បន្ទាប់ពីបញ្ចប់កិច្ចការផ្សេងៗក្នុងការងារដែលបានរៀបរាប់ខាងលើ ដែលYaya ក៏ចាប់ផ្ដើមដំណើរកំសាន្តជុំវិញ ទីក្រុងដ៏រ៉ូមែនទិចមួយនេះ។ តារាស្រីរូបនេះក៏មិនបានបំភ្លេចបង្ហោះរូបភាពនៅលើ Instagram របស់ខ្លួនជាច្រើនដែលមើលទៅស្រស់ស្រាយនិងស្រស់ស្អាតគ្មានផ្ទឹមផងដែរ។
After Footer (Active) - damrei Mr1 Zone2
ក្រោយ​ពី​រូបថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ចូល​មក​បញ្ចេញ​មតិដោយពួកគេ​ភាគច្រើន​ប្រាប់​ Yaya ឱ្យ​មើល​ថែ​ខ្លួន​ឱ្យ​បាន​ល្អ​ព្រោះ​អាកាសធាតុ​ត្រជាក់ខ្លាំងនៅបារាំង។
Eriya