តើនឹងមានរឿងអ្វីកើតឡើងទៅលើទំនាក់ទំនង៣ឆ្នាំរបស់ Patricia Good និងកម្លោះហាយសូរូបសង្ហា!

សម្រាប់គូស្នេហ៍ តារាស្រីកូនកាត់ Patricia Thanchanok Good និង កម្លោះហាយសូ Note Wiset ដែលមុននេះក្លាយជាប្រធានបទនៃការពិភាក្សាដោយគេគិតថាអ្នកទាំងបានបែកគ្នាហើយទើបមិនសូវចេញរូបភាពស្និទ្ធស្នាល។

After Footer (Active) - damrei Mr1 Zone2
បន្ទាប់មក គូស្នេហ៍​មួយគូ​នេះ​បាន​ចេញមុខ​តាម​បណ្ដាញសង្គម ​ ដែល​បាន​បញ្ជាក់​ថា អ្វីៗ​គឺ​ជា​រឿង​ធម្មតា មិន​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម​ទេ ព្រោះ​មិន​ចូលចិត្តប្រកូកប្រកាស ដោយគ្រាន់តែចង់រស់នៅក្នុងជីវិតធម្មតា។ ថ្មីៗ Patricia កំពុងតែសម្ដែងនៅក្នុង​រឿងភាគក​ថ្មី​ ‘Knot Sanaeha’ បាន​បើក​ចំហ​ដល់​អ្នក​សារព័ត៌មាន​ជុំវិញ​រឿង​ស្នេហា និងស្នាដៃថ្មីដែលរឿងនេះមានឈុតស្នេហាដ៏ក្ដៅគគុក។
ទន្ទឹមនឹងនេះដែរ គេក៏បានសួរថាតើមិត្តប្រុសគិតយ៉ាងណាចំពោះរឿងនេះ។ នាងក៏ប្រាប់វិញថាជាធម្មតាមិត្តប្រុសខ្លួនមិនសូវមើលរឿងភាគនោះទេ ដូច្នេះក៏មិនបានចេញមតិអ្វីគឺគ្រាន់តែធ្វើការទៅតាមនឹងតែប៉ុណ្ណោះ។
Eriya