សេវាកម្មអ៊ីនធើណេត​នៅកម្ពុជា​កំពុង​មានល្បឿង​ខ្សោយ​ ទើប​ធនាគារ​ AIIB បាន​ផ្តល់កម្ចី​៧៥លាន$ ដើម្បី​ជម្រុញ​វិស័យ​សេវាកម្មអ៊ីនធើណេត​នៅកម្ពុជា​

ធនាគារ Asian​ Infrastructure​ Investment​ Bank​-AIIB​ហៅ​កាត់​ AIIB ឬហៅថាធនាគារវិនិយោគហេដ្ឋានរចនាសម្ព័ន្ធអាស៊ី បានសម្រេចផ្ដល់ប្រាក់កម្ចីចំនួន៧៥លានដុល្លារអាមេរិក​ ដល់ក្រុមហ៊ុន Cambodia​ Fiber​ Optic​ Communication​ Network​ Co​., Ltd​ ដែលហៅថា(CFOCN​) ក្នុងគោលបំណងជំរុញវិស័យអ៊ីធើណឺតល្បឿនលឿន​នៅកម្ពុជា។

នៅក្នុងសេចក្ដីប្រកាសរបស់ក្រុមហ៊ុន CFOCN ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អភិវឌ្ឍន៍អ៊ីនធើណឺតល្បឿនលឿននៅកម្ពុជា បានឲ្យដឹងថាគម្រោងនៃការនិយោគនេះ គឺផ្ដោតសំខាន់ទៅលើ​បណ្តាញ​ខ្សែ​អុបទិក​អូស​តាម​ក្រោម​ដី​ ដើម្បី​ផ្គត់ផ្គង់​លើ​សេ​វា​អ៊ី​នធើ​ណែ​ត ដែល​គ្រប់​ដណ្តប់​នៅ​គ្រប់​រាជធានី​ ខេត្ត​ និង​តំបន់​ទី​ជនបទ​មួយចំនួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​មាន​ចម្ងាយ​សរុប​ប្រមាណ​២០០០​គីឡូម៉ែត្រ។

គួរជម្រាបថា ការវិនិយោគរបស់ធនាគារ ​ AIIBដែលមានទំហំទឹកប្រាក់៧៥លានដុល្លារនេះ គឺត្រូវបានគេរំពឹងទុកថា អាចនឹង​ជួយ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ព័ត៌មាន​វិទ្យា​ និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​នៅ​កម្ពុជា​ (ICT​) បាន​យ៉ាង​ល្អ​ប្រសើរ​ ជាពិសេស​នៅ​តាម​គោលដៅ​សំ​ខាន់​ៗ នៅក្នុង​រាជធានី​ ក្រុង​ ទីប្រជុំ​តាម​ខេត្ត​បាន១០០ភាគរយ​ ហើយ​នៅ​តាម​ទី​ជនបទ​ អាច​បាន​​ប្រមាណ៧០ភាគ​រយ៕