អុញនោះ! Chompoo បាញ់ James Ma ចំៗ ថាសម្ដែងឈុតពិបាកយ៉ាងណាក៏បាន តែបើឈុតមួយនេះចប់ហ្មង!

បច្ចុប្បន្ននេះតារាសម្ដែងថៃប្រុសលោក James Ma ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសនោះគឺលោកទើបតែសម្ដែងរឿងភាគថ្មីមួយមានចំណងជើងថា «ក្លិនផ្កាសាឡង» កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យ៉ាងណាមិញលោក James Ma ត្រូវបានមហាជនជាច្រើនស្គាល់លោក គឺជាតារាសម្ដែងប្រុសមួយរូប ដែលមានទេពកោសល្យខ្ពស់ មិនថាឈុតឆាតសម្ដែងពិបាកៗបែបណានោះទេ គឺលោកអាចសម្ដែងបានយ៉ាងល្អទាំងអស់។

ជាក់ស្ដែងថ្មីៗនេះ ស្រាប់តែកំពូលតារាសម្ដែងថៃស្រីជើងចាស់អ្នកនាង Chompoo Araya បានចេញមុខនិយាយរឿងភ្ញាក់ផ្អើលមួយអំពីលោក James Ma ថា «James បើឈុតត្រូវសម្ដែងពិបាកប៉ុនណា ក៏មិនចេះហត់នឿយដែរ ប៉ុន្តែថាបើឲ្យសម្តែងជាឈុតស្នេហាវិញគឺយ៉ាប់តែម្ដង»។

ពិតណាស់តាមរយៈពាក្យសម្ដីរបស់តារាស្រីរាមច្បងរូបនេះនិយាយចេញមក បានធ្វើឲ្យមហាជនជាច្រើនអស់សំណើច និងបាននាំគ្នាបង្អាប់លោកថា នៅទំនេរយូរពេកទើបគ្មាន​បទពិសោធន៍រឿងស្នេហាដូច្នេះ៕

អត្ថបទដោយ៖សុីវលី