ពិតឬយ៉ាងណា! Weir បង្ហើបថាខ្លួនអាចនឹងបញ្ចប់កុងត្រាជាមួយប៉ុស្តិ៍លេខ៧!

តារាប្រុសល្បីប្រចាំប្រទេស Weir Sukollawat ត្រូវបានគេស្រលាញ់គាំទ្រ និងពេញចិត្តពីសំណាក់ហ្វេនៗនារីទូទាំងប្រទេស។ ក្រៅ​ពី​ឃើញ​ស្នាដៃ​របស់​គាត់​តាម​កញ្ចក់​អេក្រង់ គេក៏អាចតាមដានគាត់នៅលើ Instagram ផ្ទាល់ខ្លួនរបស់គាត់ @weir19 ។ Weir តែង​បង្ហោះ​រូបភាព​ប្លែកៗ​ឲ្យ​អ្នក​មើល​ជា​ប្រចាំដែលមាន Caption ទាំង​ Cute ទាំង​ទាន់​សម័យ ប៉ុន្តែ Caption ចុង​ក្រោយ​ Weir បានធ្វើឱ្យគេកាន់តែយល់​ច្រឡំ​ខ្លាំង​ណាស់។

“ទំនេរឬទទេ សរុបទៅ 2ឆ្នាំ សន្និដ្ឋានថា..ស្រលាញ់ជាងគេ។ សន្និដ្ឋានថារវល់ 1ឆ្នាំ 1ដង… គ្មានអ្វីសប្បាយជាងនេះទៀតទេ។ ផ្ទះគឺជាកន្លែងដែលមានអ្វីត្រូវរៀន . និងពោរពេញដោយសុភមង្គល រវល់ និងមមាញឹក … ផ្លូវនេះ ដើរម្នាក់ឯងមិនសប្បាយទេ។ គ្របដណ្តប់ដោយ ganache ”។
After Footer (Active) - damrei Mr1 Zone2
​ការ​បង្ហោះ​នេះ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចង់​បក​ស្រាយ​ថា​​​មាន​ន័យ​យ៉ាង​ណា? ហើយម្នាក់ៗក៏មានការស្មានខុសៗគ្នាថា អាចនឹងពាក់ព័ន្ធជាមួយនឹងកុងត្រារបស់ប៉ុស្ដិ៍លេខ៧ ឬអត់ ហើយក៏សង្ឃឹមថា Weir នឹងបន្តកុងត្រា៣ឆ្នាំទៀត។

Eriya