ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ១៤ ខែ មីនា ឆ្នាំ ២០២២​ ត្រូវនឹងថ្ងៃ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​យីអ៊ុន​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហាមាត់​និយាយស្តី​ចូរ​ចេះ​ប្រយ័ត្ន​មាត់​ប្រយ័ត្ន​ក​បន្តិច​ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ជ្រុលជ្រួស​លើ​អ្នកដទៃ​តែ​បន្តិច​អាច​បង្ករឿង​រាវ​ទំនាស​វិវាទ​ឡើង​ហើយ​។​ការប្រកប​ការងារ​កុំ​គប្បី​ធ្វេសប្រហែស​ឱ្យសោះ​ពីព្រោះថា​ក្រុមមនុស្ស​ចាំមើល​តែ​ចន្លោះប្រហោង​អាល​តែ​វាយប្រហារ​ប៉ុណ្ណោះ ។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មានការ​លូតលាស់​ឈានទៅ​មុខជា​និច្ច ។​ សម្ព័ន្ធ​ស្នេហា​ក្នុង​រយៈពេល​នេះ​បើ​មាន​អ្នក​ក្រៅ​នាំ​រឿង​អុជអាល​ចូរ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​ល្អិតល្អន់ ទើប​ពុំ​មានរឿង​រាវ​ទំនាស់​កើតឡើង​៕

​ឆ្នាំឆ្លូវ​

After Footer (Active) - damrei Mr1 Zone2

​យីអ៊ុន​ស្រុតចុះ​។​ការរស់នៅ​តែងមាន​ឧបសគ្គ និង រឿង​រាវ​ចូលមក​យាយី​ច្រើន ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​។​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​គឺ​មិន​ងាយ​ឆាប់​ចប់​ដោយ​ងាយ​ឡើយ ហើយ​ពិសេស​ងាយ​ត្រូវ​មានទំនាស់​កើតឡើង​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​ទោះ​លោកអ្នក​នៅផ្ទះ​សម្បែង ឬ​ចេញ​ក្រៅ​ផ្ទះ ហើយ​ចង់​ធ្វើ​អ្វី​តែង​ដំណើរការ​ស្រួល និង​ទទួលជោគជ័យ​ត្រឡប់មកវិញ​។​ការប្រកប​ការងារ វិញ​ឃើញថា មាន​ភាពរលូន​ទៅមុខ ហើយ​កិច្ចការ​តូចធំ​តែ​ពុះពារ​បានសម្រេច​ជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ ឬ ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ ហើយ​បើ​មាន​ជម្លោះ​ពេលនេះ​ជា​កាស​ល្អ​ក្នុងការ​ផ្សះផ្សារ​ឡើងវិញ​៕

​ឆ្នាំថោះ​

​យីអ៊ុន​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​តែងមាន​ក្រុមមនុស្ស​តាម​ចាប់កំហុស និង​មើលបំណាំ​ង​ច្រើន ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​បញ្ហា​បន្តិចបន្តួច​ក្នុង​គ្រួសារ ឬ អ្នករស់នៅ​ក្បែរ​គ្នា​បង្កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​ការប្រកប​កិច្ចការងារ​ឃើញថា​ពុំ​មានការ​ជឿនលឿន​ប៉ុន្មាន​ទេ ហើយ​ឱ្យ​ប្រយ័ត្ន រងគ្រោះ​ដោយសារ​មិត្តភក្តិ​រួមការ​ងារ​ថែមទៀត ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់ដែរ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស និង ភាព​សៅហ្មង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​មិន​គប្បី​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស​ឡើយ​ដោយ​រក្សា​សេចក្តីសុខ​វិញ​ទើប​ប្រសើរ​។​ការប្រកប​ការងារ​ក៏​មិនត្រូវ​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ឬ​ធំដុំ​ពេក​ក្នុងថ្ងៃនេះ​ដែរ​ពីព្រោះថា​ផល​អាក្រក់​មាន​តាម​ជាប់​ជានិច្ច​។​ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

​ឆ្នាំមមី​

​យីអ៊ុន​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការ​ទទួលរង​ការឈឺ​ខ្លួន ឈឺ​ប្រាណ ឬ ក៏​បាត់បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មានការ​តានតឹង និង ងាយ​ទទួលរង​គ្រោះ​ដោយសារ​ក្រុមមនុស្ស​ទម្លាប់​បញ្ហា​មកឱ្យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ទៀតផង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំមមែ​

​យីអ៊ុន​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ជួប​នូវ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ពិសេស​ងាយ​បង្កឱ្យមាន​កំហុស​ផង​។​ការប្រកប​ការងារ​ចូ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​ណា​មួយ​មកឱ្យ​នាំ​ពិបាក​ដល់​គ្រាក្រោយ​។​ចំពោះ​ការចង់​ប្រកប​របរ​រកស៊ី​ថ្មីថ្មោង​វិញ​លោកអ្នក​ត្រូវ​ចេះ​ត្រួតពិនិត្យ​ស្ថានការណ៍​និង​មើល​ឱ្យ​ស្រួលបួល​បើ​ពុំនោះ​ប្រយ័ត្ន​ការដាក់​ដើម​ទៅហើយ​សូន្យឈឹង​តែម្តង​។​ គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើតមាន​ការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

​ឆ្នាំវក​

​យីអ៊ុន​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​គាប់ប្រសើរ ហើយ​ធ្វើ​អ្វី​ក៏មាន​ការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ចំណែក​ការប្រកប​ការងារ​វិញ​មិន​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ថយក្រោយ​វិញ​នោះ​ក៏​ឆាប់រហ័ស​ណាស់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ ប៉ុន្តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​ប្រចែប្រច័ណ្ឌ និង​ចាប់កំហុស​គ្នា​៕

​ឆ្នាំរកា​

​យីអ៊ុន​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ លោកអ្នក​អាច​ទទួល ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត និង ពិសេស មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ការប្រកប​ការងារ​បើ​ចង់​ដោះស្រាយ​បញ្ហា​តែង​ឆាប់​ជ្រះស្រឡះ និង ពិសេស​អាច​ទទួលផល​ប្រយោជន៍​មកវិញ​។​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំច​

​យីអ៊ុន​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​គឺ​អ្នកដទៃ​មិនអាច​ធ្វើ​អ្វី​លោកអ្នក​បាន​ស្រេច​តែ​ចិត្ត​ទេ ពិសេស​ងាយ​ទទួលផល​លំបាក​ដោយសារ​អ្នក​ទៀតផង ។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អៗ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​មាន​ឧបសគ្គ​ខ្លះៗ​ចូលមក​លុកលុយ​យាយី​ក្តី តែ​យ៉ាងណា​ប្រាក់កម្រៃ​មិន​ថា​ទីជិត​ឆ្ងាយ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាការ​ដោះស្រាយ​ចាយវាយ​សម្រាប់​គ្រួសារ​។ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​នរណាម្នាក់​មក​ធ្វើ​គូគាប់​ជា​ពេលវេលា​ល្អ​ក្នុងការ​ភ្ជាប់​ចំណង​នេះហើយ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​ក៏​តែង​សម្រេច​ជោគជ័យ​។​ការប្រកប​ការងារ​តែង​មានការ​រីកចម្រើន​លូតលាស់​ឈានទៅ​មុខជា​លំដាប់។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​រក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​អាច​ទទួលផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ និង ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕