ធ្លាក់ខ្លួនក្នុងពេលមួយយប់! តារាប្រុសចិនល្បីបំផុត Denglun ស្អុយឈ្មោះពេញប្រទេសក្រោយដឹងថាគេចពន្ធរាប់លានដុល្លារ!

តារាសម្តែង Denglun  ត្រូវបានពិន័យជាប្រាក់ 106 លានយ័ន បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាគេចពន្ធ។ លោក Denglun បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ “ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​ប្រមូលពន្ធ លោកបានភ្ញាក់រលឹកនិងដឹង​ពី​កំហុស​របស់​ខ្លួន។ លោកព្រមទទួលយកការសម្រេចចិត្តរបស់ភ្នាក់ងានិង ​ការ​ទទួល​ខុស​ត្រូវ​ទាំង​អស់​ហើយលោកក៏សុំទោសដោយស្មោះ ដោយលោក​នឹង​បន្ត​ធ្វើ​ការ​ដូច​ធម្មតា»។

បច្ចុប្បន្ននេះ ពិភពអនឡាញរបស់ប្រទេសចិនកំពុងតែក្តៅគគុកយ៉ាងខ្លាំង​ ឈ្មោះរបស់ Deng Lun កំពុងពេញនិយមនៅលើ Weibo  ជាច្រើនត្រូវបានគេនិយាយ។ គេក៏រងចាំមើលថា Denglun ត្រូវបានគេហាមមិនឱ្យសម្ដែងឬ​ជា​ការ​បញ្ចប់​អនាគត​ក្នុង​វិស័យ​សិល្បៈ​?? ករណី​នេះ​ធ្ងន់ធ្ងរ​ណាស់ ស្រដៀង​នឹង​ករណី​របស់​កំពូល​តារាFan Bingbing ដែរ។
After Footer (Active) - damrei Mr1 Zone2
ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា គណនី Weibo និងគណនី Douyin របស់ Denglun ត្រូវបានផ្អាក។ ត្រូវបានដឹងដែរថា​ ម៉ាកផ្សេងៗ ធ្វើការជាមួយតារាវ័យក្មេង កំពុង​ចេញ​ជា​បណ្តើរៗដោយមានការ​ប្រកាស​ពី​ការ​បញ្ចប់​កុងត្រា​សម្រាប់ប្រេនជា​ច្រើនផងដែរ​។
Eriya